កីឡា
តើ ប៉ូឡូញ ឬ អ៊ីតាលី ឡើងវគ្គផ្តាច់ព្រ័ត្រ ជើងឯកបាល់ទះពិភពលោក?
ក្រុមបាល់ទះជម្រើសជាតិលំដាប់លេខ១ និងលេខ២ លើលោកត្រូវជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតជើងឯកបាល់ទះពិភពលោក យប់ថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៥ នៅប្រទេសហ្វីលីពីន។

ជំនួបរវាង ប៉ូឡូញ និង អ៉ីតាលី ត្រូវបានចាត់ទុកជាការប្រកួតធំបំផុតក្នុងព្រឹត្តិការណ៍កីឡាបាល់ទះពិភពលោក ឆ្នាំ ២០២៥ ស្ទើរតែមានការចាប់អារម្មណ៍ខ្លាំងជាងការប្រកួតវគ្គផ្តាច់ព្រ័ត្រទៅទៀត។ ប៉ូឡូញ ជាក្រុមលេខ១ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក ខណៈ អ៉ីតាលី ជាក្រុមចំណាត់ថ្នាក់លេខ២ ដែលក្រុមទាំងពីរមានគុណភាព សមត្ថភាព និងកីឡាករលំដាប់កំពូលដូចគ្នា។

ប៉ូឡូញ មិនទាន់ស្គាល់បរាជ័យឡើយក្នុងការប្រកួតជើងឯកបាល់ទះពិភពលោកឆ្នាំនេះ។ វគ្គសន្សំពិន្ទុក្នុងពូល ពួកគេបានយកឈ្នះ រ៉ូម៉ានី ៣-០, ឈ្នះ កាតា ៣-០ និង ឈ្នះ ហូឡង់ ៣-១ ដើម្បីឈរលេខ១ក្នុងពូល B ឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។
នៅវគ្គ ១៦ ក្រុមចុងក្រោយ ពួកគេទទួលបានជ័យជម្នះ ៣-១ លើក្រុម កាណាដា និងបានយកឈ្នះកាន់តែស្រួលក្នុងវគ្គ ៨ ក្រុមចុងក្រោយ លើក្រុម តួកគី ដោយលទ្ធផល ៣-០ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជួប អ៉ីតាលី។

អ៉ីតាលី ស្គាល់បរាជ័យ ១ លើកក្នុងព្រឹត្តិការណ៍ឆ្នាំនេះដែលធ្វើឲ្យពួកគេស្ថិតនៅលេខ ២ ក្នុងពូល F បន្ទាប់ពីឈ្នះ អាល់ហ្សេរី ៣-០, ចាញ់ ប៊ែលហ្ស៊ិក ២-៣ និងឈ្នះ អ៊ុយក្រែន ៣-០។ នៅវគ្គ ១៦ ក្រុមចុងក្រោយ ពួកគេ បានយកឈ្នះ អាហ្សង់ទីន ដោយលទ្ធផល ៣-០ និងបានសងសឹកលើ ប៊ែលហ្ស៊ិក វិញដោយលទ្ធផល ៣-០ នៅវគ្គ ៨ ក្រុមចុងក្រោយ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ប្រវត្តិជួបគ្នាគ្រប់កម្មវិធីទាំងអស់រវាងក្រុមទាំងពីរគឺចំនួន ៣២ ដង ក្នុងនោះ ប៉ូឡូញ ឈ្នះ ១៦ ដង និង អ៉ីតាលី ឈ្នះ ១៥ដង។ បើនិយាយតែការជួបគ្នាក្នុងការប្រកួតជើងឯកពិភពលោក World Championship មានតែ ៣ លើកប៉ុណ្ណោះគឺ នៅឆ្នាំ ២០១៤ ប៉ូឡូញ ឈ្នះ អ៉ីតាលី ៣-១, ឆ្នាំ ២០១៨ អ៉ីតាលី បានឈ្នះ ប៉ូឡូញ ៣-២ និងចុងក្រោយបំផុត ឆ្នាំ ២០២២ វគ្គផ្តាច់ព្រ័ត្រ ជើងឯកពិភពលោកនេះតែម្តង ដោយ អ៉ីតាលី បានឈ្នះ ៣-១ ដើម្បីក្លាយជាជើងឯក ហើយពួកគេជាក្រុមការពារជើងឯកឆ្នាំចាស់។

កីឡាករលេចធ្លោកំពុងរកពិន្ទុបានច្រើនជាងគេសម្រាប់ក្រុមទាំងពីរគឺ Alessandro Michieletto ជាស្មាត់ស្តាំរបស់ អ៉ីតាលី ដោយរូបគេរកបាន ៧០ ពិន្ទុ ពីការប្រកួត ៥ លើកកន្លងមក។ ចំណែកប៉ូឡូញ មានស្មាត់ Bartosz Kurek រកបានសរុប ៥៧ពិន្ទុ ពីការប្រកួត ៥ លើកកន្លងមក។
សូមបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិ អ៉ីតាលី ធ្លាប់គ្រងជើងឯកបាល់ទះពិភពលោក ៤ លើក ខណៈ ប៉ូឡូញ ធ្លាប់ឈ្នះ ៣ លើក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ប៉ូឡូញ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៣ លើកចុងក្រោយ ក្នុងនោះឈ្នះ ជើងឯក ២ លើក និង១លើកទៀតចាញ់ អ៉ីតាលី។

រវាង ប៉ូឡូញ និង អ៉ីតាលី តើក្រុមណាឡើងវគ្គផ្តាច់ព្រ័ត្រ ហើយពួកគេបញ្ចប់ត្រឹម៣សិត ៤សិត ឬ៥សិត? កុំភ្លេចរង់ចាំតាមដានលទ្ធផលទាំងអស់គ្នានៅយប់ថ្ងៃសៅរ៍នេះ៕

អត្ថបទ៖ វីរបុត្រ
Photos by Volleyball World
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


