កីឡា
ហ្វីលីពីន បំបែកកំណត់ត្រាថ្មីអ្នកមើលច្រើនបំផុតវគ្គផ្តាច់ព្រ័ត្រ ជើងឯកបាល់ទះពិភពលោក
ប្រទេសហ្វីលីពីន ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាបាល់ទះជើងឯកពិភពលោក ឆ្នាំ ២០២៥ ដោយមានអ្នកទស្សនាច្រើនជាងគេបំផុតសម្រាប់វគ្គផ្តាច់ព្រ័ត្រ បើប្រៀបធៀបនឹងប្រទេសផ្សេងៗដែលម្ចាស់ផ្ទះនៅក្នុងសតវត្សរ៍ទី២១។

បើទោះជាវគ្គផ្តាច់ព្រ័ត្រមិនមែនជាក្រុមជម្រើសជាតិរបស់ខ្លួន ក៏អ្នកគាំទ្រហ្វីលីពីនបានចូលទស្សនាផ្ទាល់រហូតដល់ ១៦ ៤២៩នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រ រវាង ក្រុមជម្រើសជាតិ អ៉ីតាលី និង ប៊ុលហ្គារី កាលពីថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៥។

ការប្រកួតមួយព្រឹត្តិការណ៍ទាំងមូលចំនួន ៦៤ ប្រកួត ដោយមានអ្នកទស្សនាផ្ទាល់សរុប ២១៦ ៩៣០នាក់។ នៅវគ្គផ្តាច់ព្រ័ត្រ មានចំនួន ១៦ ៤២៩នាក់ ហើយជាមធ្យមភាគគឺមានអ្នកទស្សនាផ្ទាល់ចំនួន ៣៣៩០នាក់។

ស្ថិតិអ្នកទស្សនាវគ្គផ្តាច់ព្រ័ត្រ
- ឆ្នាំ ២០២៥ ម្ចាស់ផ្ទះ ហ្វីលីពីន មានទស្សនាផ្ទាល់ ចំនួន ១៦ ៤២៩នាក់
- ឆ្នាំ ២០១៤ ម្ចាស់ផ្ទះ ប៉ូឡូញ មានអ្នកទស្សនាផ្ទាល់ ចំនួន ១២ ៥២៨នាក់
- ឆ្នាំ ២០១០ ម្ចាស់ផ្ទះ អ៉ីតាលី មានអ្នកទស្សនាផ្ទាល់ ១២ ២១១នាក់
- ឆ្នាំ ២០១៨ ម្ចាស់ផ្ទះ អ៉ីតាលី មានអ្នកទស្សនាផ្ទាល់ ចំនួន ១២ ០១១នាក់
- ឆ្នាំ ២០០៦ ម្ចាស់ផ្ទះ ជប៉ុន មានអ្នកទស្សនាផ្ទាល់ ចំនួន ៩ ៦៥០នាក់
- ឆ្នាំ ២០០២ ម្ចាស់ផ្ទះ ប៉ូឡូញ មានអ្នកទស្សនាផ្ទាល់ ចំនួន ៩ ៦៣៩នាក់
- ឆ្នាំ ២០០២ ម្ចាស់ផ្ទះ អាហ្សង់ទីន មានអ្នកទស្សនាផ្ទាល់ ចំនួន ៨ ៧៧៧នាក់

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


