កីឡា
រិន សារ័ត្ន មិនប្រកួតមួយខែ ដើម្បីត្រៀមខ្លួនដណ្តើមខ្សែក្រវាត់ជាមួយកីឡាករថៃ ថ្ងៃសៅរ៍នេះ
កីឡាករ រិន សារ័ត្ន ដើម្បីត្រៀមខ្លួនឲ្យបានល្អមិនទទួលការប្រកួតតាមស្ថានីយទូរទស្សន៍ផ្សេងៗរយៈពេល ១ខែដើម្បីសម្រុកហ្វឹកហាត់ត្រៀមដណ្ដើមខ្សែក្រវាត់ GMA ជាមួយកីឡាករថៃ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ។

អ្នកលេងគុនខ្មែរ រិន សារ័ត្ន បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងពីការប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយកីឡាករថៃលើកនេះខ្លួនមិនទទួលការប្រកួតតាមស្ថានីយទូរទស្សន៍ផ្សេងៗនោះឡើយដើម្បីយកពេលវេលាឲ្យបានគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ត្រៀម។

ដោយសារមួយរយៈពេលនេះកម្ពុជាកំពុងមានបញ្ហាជាមួយថៃ ស្របពេលខ្លួនត្រូវប៉ះគ្នាជាមួយកីឡាករមកពីប្រទេសនោះទៀត រិន សារ័ត្ន ហាក់មានអារម្មណ៍តានតឹងផង និងមានអារម្មណ៍សប្បាយរីករាយផង ព្រោះបានប្រកួតដណ្ដើមខ្សែក្រវាត់។

កីឡាករដើមកំណើតពីខេត្តព្រៃវែងរូបនេះបន្ថែមទៀតថា ការប្រកួតមួយនេះសំខាន់ខ្លាំងចំពោះរូបគេ ដូច្នេះផ្ដោតខ្លាំងលើការហ្វឹកហាត់ទាំងការហាត់យកកម្លាំងស៊ុហ្វ បច្ចេកទេសឈរវាយរួម និងបច្ចេកទេសលេងលើកម្រាលជាដើម។

សារ័ត្ន ដាក់ក្ដីសង្ឃឹមរហូត ៧០% ទទួលបានជ័យជម្នះក្នុងការប្រកួតជាកីឡាករថៃ នៅថ្ងៃទី២ សីហា នេះដោយសារតែបានហ្វឹកហាត់ត្រៀមខ្លួនបានល្អផង និងបានដឹងពីបច្ចេកទេស រួមទាំងត្រៀមស្នៀតរួចជាស្រេចសម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ខាងលើ។
កីឡាករ រិន សារ័ត្ន នឹងត្រូវប្រកួតគុនចម្រុះ (MMA) ដណ្ដើមខ្សែក្រវាត់ GMA ជាមួយកីឡាករថៃ Chayut Rojanakat ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។
កីឡាករកម្ពុជាទាំង ៣រូប រួមមាន គោរមៈ ច័ន្ទរាជ្យ រិន សារ័ត្ន ឡុង ឡា រួមទាំងលោក ហ៊ុន ច័ន្ទរាជ្យ ក្រុមការងារ Cambodian Top Team បានមកដល់ប្រទេសវៀតណាមហើយដើម្បីត្រៀមការប្រកួត។ ការប្រកួតដណ្ដើមខ្សែក្រវាត់ GMA នេះនឹងធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីម៉ោង ៧យប់តទៅ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


