កីឡា
ក្រុម MMA កម្ពុជា ប្ដេជ្ញាចិត្តដណ្ដើមយកជ័យជម្នះការប្រកួតនៅវៀតណាមឲ្យបានជូនប្រជាជនកម្ពុជា
ក្រុមគុនខ្មែរ និង MMA របស់កម្ពុជារួមមាន គោរមៈ ច័ន្ទរាជ្យ រិន សារ័ត្ន និង អធិជ័យ ច័ន្ទរាជ្យ បានប្ដេជ្ញាចិត្តដណ្ដើមយកជ័យជម្នះឲ្យបានក្នុងការប្រកួតនៅឯសង្វៀន GMA ប្រទេសវៀតណាមដើម្បីជូនដល់ប្រជាជនកម្ពុជា វីរកងទ័ពដែលកំពុងជួបទុក្ខលំបាកនៅព្រំដែន។

ក្រុមកម្ពុជា
តំណាងកីឡាករផ្សេងៗ គោរមៈ ច័ន្ទរាជ្យ បានលើកឡើងថា នេះជាបេសកម្មសំខាន់មួយសម្រាប់ខ្លួនដែលត្រូវចេញទៅប្រកួតនៅឯប្រទេសវៀតណាមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្មានថ្ងៃខាងមុខនេះ។ រូបគេពិតជាពិបាកចិត្ត និងបារម្ភចំពោះការឈ្លានពានរបស់សៀមមកលើកម្ពុជា និងសុខសុវត្តិភាពរបស់វីរកងទ័ពអំឡុងពេលនេះ។

គោរមៈ ច័ន្ទរាជ្យ និងដៃគូ
កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ ខាងលើបន្តថា រូបគេរួមទាំងសិស្សច្បងប្ដេជ្ញាចិត្តនឹងខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាពដណ្ដើមយកជ័យជម្នះជូនប្រជាជនកម្ពុជា និងវីរកងទ័ពដែលកំពុងជួបការលំបាកដោយត្រូវច្បាំងការពារទឹកដីជាមួយសត្រូវនៅពេលនេះ។

បញ្ជាក់ដែរថា ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះកីឡាករកម្ពុជា ៣រូបនឹងត្រូវប្រកួតនៅលើសង្វៀន GMA ឯប្រទេសវៀតណាម។ គោរមៈ ច័ន្ទរាជ្យ ប៉ះ Bui Troung Sinh ចំណែក រិន សារ័ត្ន ប៉ះ Nguyen Vu Phuong Hoai អ្នកទាំងពីរត្រូវដណ្ដើមខ្សែក្រវាត់។ ចំណែក អធិជ័យ ច័ន្ទរាជ្យ ប្រកួតមិត្តភាពជាមួយកីឡាករ Le Quang Linh៕


កម្មវិធីប្រកួតនៅវៀតណាម
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


