កីឡា
រិន សារ័ត្ន ឆ្លើយតបទៅកីឡាករវៀតណាមឆ្លងកាត់ ឡុង ឡា សិនចាំមកដណ្ដើមខ្សែក្រវាត់ GMA របស់ខ្លួន
បន្ទាប់ពីឃើញកីឡាករវៀតណាម Phuong Hoai ចង់ឡើងប្រកួតដណ្ដើមខ្សែក្រវាត់ GMA របស់ខ្លួន រិន សារ័ត្ន បានផ្ដាំផ្ញើទៅវិញថា ខំប្រឹងប្រកួតឲ្យឈ្នះសិស្សប្អូន ឡុង ឡា សិនចាំមកឡើងមកប៉ះជាមួយរូបគេនាឱកាសក្រោយៗទៀត។

សារ័ត្ន និងដៃគូ
កីឡាករ រិន សារ័ត្ន បានថតជាវីដេអូឆ្លើយតបជាមួយអ្នកគុនចម្រុះវៀតណាម Phuong Hoai ថាកុំអាលទាន់ឡើងមកដណ្ដើមខ្សែក្រវាត់ GMA របស់ខ្លួនអី។ ខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតជាមួយសិស្សប្អូនខ្លួនគឺកីឡាករ ឡុង ឡា ឆាប់ៗខាងមុខនេះសិនទៅ។

សារ័ត្ន និងដៃគូ
អ្នកប្រដាល់មកពីខេត្តព្រៃវែងរូបនេះបន្ថែមទៀតថា ប្រសិនបើ Phuong Hoai បានហើយរូបគេក៏មិនទុកខ្សែក្រវាត់ចោលដែរ ពោលនឹងដាក់ឲ្យចូលមកដណ្ដើម។ រិន សារ័ត្ន បញ្ជាក់បន្តទៀតថា ប្រសិនបើកីឡាករវៀតណាមខាងលើនេះមិនខំប្រឹងប្រែងហ្វឹកហាត់ ឬសមត្ថភាពដូចមុននោះទេលទ្ធផលគឺមិនអាចយកឈ្នះលើរូបខ្លួនឡើយ។

សារ័ត្ន ពេលឈ្នះខ្សែក្រវាត់ GMA
បញ្ជាក់ដែរថា កីឡាករ រិន សារ័ត្ន បានយកឈ្នះកីឡាករ Phuong Hoai អំឡុងចុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅក្រសោបបានខ្សែក្រវាត់ GMA ទម្ងន់ ៦៣គីឡូក្រាមមួយគ្រឿង។ Phuong Hoai កីឡាកររបស់វៀតណាមរូបនេះនឹងត្រូវប្រកួតជាមួយ ឡុង ឡា ឆាប់ៗនេះនៅសង្វៀន GMA ។ រង់ចាំមើលថាតើអ្នកទាំងពីរខាងលើអាចជួបគ្នាជាថ្មីដណ្ដើមខ្សែក្រវាត់ GMA នេះម្ដងទៀតទេ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


