កីឡា
ក្លឹបប្រដាល់របស់ ស៊ឹម ប៊ុនស្រ៊ន់ ចាប់ផ្ដើមទទួលសិស្សចូលហ្វឹកហាត់បណ្ដើរៗហើយ
អតីតអ្នកប្រដាល់គុនចម្រុះ និងគុនខ្មែរ ស៊ឹម ប៊ុនស្រ៊ន់ ទើបបង្កើតក្លឹបថ្មី និងចាប់ផ្ដើមទទួលសិស្សចូលហ្វឹកហាត់ជាបណ្ដើរៗហើយសម្រាប់អ្នកចង់ចាប់អាជីពកីឡាមួយនេះ និងអ្នកចង់ហាត់បែបសុខភាពនៅម្ដុំផ្លូវវាងស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោក ស៊ឹម ប៊ុនស្រ៊ន់
លោក ស៊ឹម ប៊ុនស្រ៊ន់ បានឲ្យដឹងថា នៅពេលនេះក្លឹបដែលបានសាងសង់នោះគឺរួចរាល់ស្ទើរ ១០០% ទៅហើយ ពោលនៅតែបន្ថែមសម្ភារហ្វឹកហាត់មួយចំនួនទៀតប៉ុណ្ណោះ។ សម្ភារហ្វឹកហាត់ដូចជាស៊ីប បាវសាក់ តាប់ពី ហ្គង់ គឺមានល្មមសម្រាប់ហ្វឹកហាត់ ដូច្នេះសិស្សៗអាចមកបានចាប់ពីឥលូវនេះ។

ទីតាំងក្លឹប
អតីតអ្នកប្រដាល់រូបនេះបន្ថែមទៀតថា ទីកន្លែងហ្វឹកហាត់របស់ខ្លួននេះអាចទទួលអ្នកមកហាត់បានចន្លោះពី ១០ ទៅ ១៥នាក់។ ចំពោះការទទួលសិស្សមកស្នាក់នៅហ្វឹកហាត់បែបអាជីពរូបគេថាអាចទទួលបានត្រឹម ៥-៦នាក់សិនប៉ុណ្ណោះដោយអាចផ្គត់ផ្គង់បាយទឹកបាន។ ប្រសិនបើលើសនេះប្រហែលមិនអាចទទួលបាននោះទេ ព្រោះថវិកានៅមានកំណត់ខ្លាចខ្វះខាតបាយទឹក។ យ៉ាងណាអ្នកចង់ហ្វឹកហាត់បែបអាជីពនៅឯខាងកំពង់ចាមនេះអាចទំនាក់ទំនងមកបាន និងអ្នកហាត់បែបសុខភាពក៏ដូចគ្នាដែរចាប់ពីពេលនេះទៅ។

ទីតាំងក្លឹប
បញ្ជាក់ដែរថា ក្លឹបប្រដាល់របស់ ស៊ឹម ប៊ុនស្រ៊ន់ នេះគឺមានទីតាំងនៅផ្លូវវាងស្គន់ ភូមិប៉ាណា ឃុំសូទិព្ទ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ប៊ុនស្រ៊ន់ ជាអតីតអ្នកប្រដាល់គុនចម្រុះ គុនខ្មែរ និងធ្លាប់ប្រឡូកលើសង្វៀន ONE ជាច្រើនឆ្នាំ។ ប្រសិនបើមានអ្នកចាប់អារម្មណ៍ចង់ហ្វឹកហាត់ជាមួយរូបគេនៅម្ដុំផ្លូវវាងស្គន់នេះអាចទំនាក់ទំនងទៅកាន់ហ្វេសបុករបស់គេគឺ Sim Bunsrun បាន៕

ទីតាំងក្លឹប
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


