ព័ត៌មានអន្ដរជាតិ
ពូទីន៖ មីស៊ីលលឿនជាងសំឡេងថ្មីរបស់រុស្ស៊ី កំពុងប្រតិបត្តិការ និងត្រៀមដាក់ពង្រាយនៅបេឡារុស
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសកាលពីថ្ងៃសុក្រទី១សីហាថា មីស៊ីលល្បឿនលឿនជាងសំឡេងថ្មីបំផុតរបស់ក្រុងមូស្គូ គឺ Oreshnik ត្រូវបានដាក់ឲ្យចូលបម្រើយោធាជាផ្លូវការ ហើយនឹងត្រៀមដាក់ពង្រាយនៅក្នុងប្រទេសបេឡារុស មុនដំណាច់ឆ្នាំ២០២៥។

ថ្លែងជាមួយប្រធានាធិបតីបេឡារុស Alexander Lukashenko ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់កោះ Valaam ក្បែរទីក្រុង Petersburg លោក ពូទីន បានបញ្ជាក់ថា ក្រុមដំបូងនៃមីស៊ីល Oreshnik ត្រូវបានផលិត និងបញ្ជូនទៅកាន់យោធារុស្ស៊ីរួចរាល់ហើយ។ មេដឹកនាំរុស្ស៊ី បានបន្ថែមថា ទីតាំងដាក់ពង្រាយនៅបេឡារុស ក៏ត្រូវបានជ្រើសរើសរួចផងដែរ។
Oreshnik ដែលជាមីស៊ីលបាលិស្ទិករយៈចម្ងាយមធ្យម បានបង្ហាញខ្លួនប្រយុទ្ធលើកដំបូងក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ក្នុងអំឡុងការវាយប្រហារលើរោងចក្រផលិតមីស៊ីលនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន។ មន្ត្រីរុស្ស៊ីនិយាយថា មីស៊ីលនេះអាចផ្ទុកទាំងក្បាលគ្រាប់ធម្មតា និងនុយក្លេអ៊ែរ ហើយធ្វើដំណើរក្នុងល្បឿនរហូតដល់ជាង ១២ ០០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបង្កការលំបាកដល់ការការពារដែនអាកាសលោកខាងលិចក្នុងការស្ទាក់ចាប់។
លោក ពូទីន បានអះអាងថា ល្បឿនដ៏លឿនរបស់មីស៊ីល និងសមត្ថភាពបំពាក់ក្បាលគ្រាប់ជាច្រើន អាចធ្វើឲ្យការវាយប្រហារធម្មតា ប្រៀបដូចជាការបំផ្លិចបំផ្លាញដោយគ្រាប់នុយក្លេអ៊ែរអ៊ីចឹងដែរ។
មេដឹកនាំរុស្ស៊ីក៏បានចេញសារព្រមានដល់អង្គការណាតូ ដោយនិយាយថា ទីក្រុងមូស្គូអាចនឹងប្រើប្រាស់អាវុធដូចជា Oreshnik ហួសពីទឹកដីអ៊ុយក្រែន ប្រសិនបើមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយលោកខាងលិចត្រូវបានប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ី។
ការដាក់ពង្រាយមីស៊ីលនៅក្នុងប្រទេសបេឡារុស ដែលជាប់ព្រំដែនអ៊ុយក្រែន និងសមាជិកណាតូដូចជា ប៉ូឡូញ ឡេតូនី និងលីទុយអានី ទំនងជាបង្កើនការព្រួយបារម្ភក្នុងចំណោមរដ្ឋាភិបាលលោកខាងលិច។ បេឡារុសបានទទួលកងទ័ពរុស្ស៊ី និងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររួចហើយក្រោមកតិកាសញ្ញាសន្តិសុខឆ្នាំ២០២៣ ដែលដាក់ប្រទេសនេះឲ្យស្ថិតក្រោមឆ័ត្រនុយក្លេអ៊ែររបស់ក្រុងមូស្គូ។
លោក Lukashenko ដែលបានគ្រប់គ្រងប្រទេសបេឡារុសតាំងពីឆ្នាំ១៩៩៤ បានអនុញ្ញាតឲ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីគាំទ្រការឈ្លានពានអ៊ុយក្រែនឆ្នាំ២០២២ ហើយបានអះអាងកាលពីខែធ្នូឆ្នាំមុនថា អាវុធនុយក្លេអ៊ែរ«រាប់សិបគ្រាប់» ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសបេឡារុស៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


