ព័ត៌មានជាតិ
ចែកកូនឈើនិងកូនត្នោតជាង ១ ម៉ឺនដើម ក្នុងយុទ្ធនាការ «ពន្លកបៃតង» ខេត្តក្រចេះ
មន្ទីរបរិស្ថានខេត្តក្រចេះ បានចែកកូនឈើ ចំនួន ៥ ៥០០ ដើម និងកូនត្នោត ចំនួន ១ ម៉ឺនដើម ក្នុងយុទ្ធនាការ «ពន្លកបៃតង» ដើម្បីអនុវត្តយុទ្ធសាស្ត្រកម្ពុជាបៃតង និងសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ ២០៥០ ដែលក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការបណ្តុះគំនិត និងដើម្បីជំរុញការបណ្តុះកូនឈើនៅតាមថ្នាល របស់មន្ទីរបរិស្ថានទូទាំងប្រទេស។
យុទ្ធនាការធ្វើឡើង នៅបរិវេនវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

លោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានឱ្យដឹងថាថា យុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» បានដើរតួយ៉ាងសំខាន់ ក្នុងការបណ្តុះគំនិតបញ្ជ្រាបឥរិយាបថស្រលាញ់បរិស្ថានស្អាត ស្រលាញ់ដើមឈើបៃតង គាំទ្រដល់សកម្មភាពអនុវត្ត លើកស្ទួយការស្រលាញ់ថែរក្សាធនធាន នៅកម្ពុជា។ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះយុទ្ធសាស្ត្រទី ២ “ភាពបៃតង” ផ្តោតលើអាទិភាពចំនួន ៣ គឺ ជំរុញការដាំដុះកូនឈើ ដើម្បីបង្កើនគម្របបៃតង ក្នុងនោះមានយុទ្ធនាការ “ពន្លកបៃតង” ចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំយ៉ាងតិច ១ លានដើមក្នុង ១ ឆ្នាំ។



លោកបានអំពាវនាវដល់សាធារណជន មកទទួលយកកូនឈើនូវមន្ទីរបរិស្ថានខេត្តក្រចេះ ឱ្យទាន់ពេលវេលាសម្រាប់ដាំក្នុងរដូវវស្សានេះ ដែលវាមិនត្រឹមតែបង្កើភាពបៃតង និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែដើមឈើដែលបានដាំពេលនេះវានឹងក្លាយជាព្រៃឈើ និងកេរដំណែលធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏ជាផ្នែកមួយធានាស្បៀងអាហារប្រចាំថ្ងៃ និងការអភិវឌ្ឍគោលដៅលម្ហែបៃតងដែលទាក់ទាញទេសចរ និងលើសពីនេះ ផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈឥណទានកាបូន និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង។
មន្ទីរបរិស្ថានខេត្តក្រចេះ ក៏បានត្រៀមកូនឈើចំនួន ៥ ៥០០ ដើម និងកូនត្នោតចំនួន ១ ម៉ឺនដើម ដើម្បីចែកជូនដោយឥតគិតថ្លៃ ដល់សាធារណជនទាំងអស់ ចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នេះតទៅ៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


