Connect with us

ព័ត៌មានជាតិ

អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខក្នុងស្រុកបាធាយ

បានផុស

នៅ

អាជ្ញាធរ​ខេត្តកំពង់ចាម​ បន្តនាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកបាធាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះ លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះសរុប ៨៥គ្រួសារ និងពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ក្នុងស្រុកបាធាយ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលជម្លោះព្រំដែន មានសភាពតានតឹង បង្ខំអោយបងប្អូនត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែង ផ្អាកទាំងការប្រកបរបរទទួលទានមួយរយៈដើម្បីជម្លៀសទាំងគ្រួសារ ចេញមករកកន្លែងដែលធានាសុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន ។ ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់ របស់សម្តេចប្រធាន ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាជនរងគ្រោះ និងងាយរងគ្រោះ ពិសេសជនភៀសសឹក ឬគ្រួសារកងទ័ពជួរមុខ ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់អំណោយសង្រ្គោះជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយសម្រាលទុក្ខលំបាកបងប្អូនទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោល ឡើយ។

លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់បងប្ហូនទាំងអស់គ្នា ខិតខំថែទាំសុខភាពអោយបានល្អ តាមទិសស្លោក ” ស្រឡាញ់ខ្លួនអោយស្ងួនចំណី ” រស់នៅត្រូវអនុវត្តវិធានអនាម័យស្អាត ៣យ៉ាង ដើម្បីបង្ការទប់ស្កាត់ ការពារការឆ្លងនៃជំងឺរាតត្បាតនានា ក្នងរយ:ពេលនៃការស្នាក់នៅនេះ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំអោយប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាព៕

អត្ថបទ​៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម