ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានប្រារព្ធពិធីបួងសួងដើម្បីប្រសិទ្ធិពរជ័យដល់កងទ័ពជួរមុខ និងនាំមកនូវសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ ជាពិសេស សូមឲ្យដំណើរការ កិច្ចប្រជុំក្រុមលេខាធិការដ្ឋានកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ GBC នៅម៉ាឡេស៊ី ទទួលបានជោគជ័យ ដើម្បីធានាបាននូវប្រក្រតីភាពព្រំដែនឡើងវិញ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រារព្ធពិធីនេះក្នុងពេលអញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងបានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងទាំង ៣ ប្រភេទ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងប្រជាពលរដ្ឋ ដែលបានរៀបចំនៅប្រាសាទភ្នំដា ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញបូជាទៀនធូប និងគ្រឿងសក្ការៈ ចំពោះព្រះទសបារមី នៃព្រះមហាប្រាសាទភ្នំដា និងបានឧទ្ទិសដល់បារមីព្រះនាងសោមា (លីវយី) និងអតីតព្រះវិញ្ញាណក្ខ័ន្ធមហាក្សត្រខ្មែរគ្រប់ៗ ព្រះអង្គ និងមេទ័ពខ្មែរគ្រប់ៗ ជំនាន់។ ពិធីនេះផងដែរប្រារព្ធឡើង ដើម្បីបញ្ចៀសនូវជំងឺឧបទ្រពចង្រៃទាំងឡាយ គ្រោះធម្មជាតិនានា ឲ្យជៀសចេញឆ្ងាយពីទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ប្រសិទ្ធិពរជ័យដល់កងទ័ពជួរមុខ និងនាំមកនូវសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ ជាពិសេស សូមឲ្យដំណើរការកិច្ចប្រជុំក្រុមលេខាធិការដ្ឋានកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ GBC នៅម៉ាឡេស៊ី ទទួលបានជោគជ័យ ដើម្បីធានាបាននូវប្រក្រតីភាពព្រំដែនឡើងវិញ។

គួរបញ្ជាក់ផងដែរថា ការប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទភ្នំដានេះ ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជា ការទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកទស្សនានៅប្រទេសកម្ពុជា ជាពិសេសខេត្តតាកែវ។ ពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរ ដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយ នៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗ ផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


