ព័ត៌មានអន្ដរជាតិ
លោក អាន់វ៉ា ថា ចិនដើរតួនាទីស្ថាបនាក្នុងតំបន់ និងបទឈប់បាញ់រវាងកម្ពុជានិងថៃ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលកំពុងដើរតួសម្របសម្រួលជម្លោះព្រំដែនរវាងកម្ពុជានិងប្រទេសថៃ បានកោតសរសើរវត្តមានរបស់ប្រទេសចិនក្នុងការដើរតួនាទីប្រកបការស្ថាបនាក្នុងតំបន់អាស៊ានក្នុងការនាំយកនូវបទឈប់បាញ់រវាងប្រទេសកម្ពុជានិងប្រទេសថៃ។

នៅមុនជួបប្រតិភូពីភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីការពារជាតិកម្ពុជា និង រដ្ឋមន្ត្រីស្តីនៃក្រសួងការពារជាតិថៃ ឧត្តមសេនីយ៍ Nattaphon Narkphanit នៅក្នុងទីក្រុងកូឡាឡាំពូ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើ់សវនាការជាមួយ ឧត្តមសេនីយ៍ Xu Xueqiang រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍បរិក្ខារនៃគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងត្រូវចូលរួមជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការចរចារបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ។
តាមការបង្ហោះតាមបណ្តាញសង្គមផ្ទាល់ខ្លួន លោក អាន់វ៉ា បានសរសេរថា កិច្ចប្រជុំជាមួយ ឧត្តមសេនីយ៍ Xu Xueqiang ផ្តោតលើទំនាក់ទំនងទ្វេភាគីរវាងម៉ាឡេស៊ី និងចិន ដែលបន្តពង្រឹង ជាពិសេសលើវិស័យសន្តិសុខ និងការពារជាតិ។
លោក អាន់វ៉ា បានសរសេរថា៖«ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះតួនាទីស្ថាបនាដែលចិនដើរតួក្នុងបញ្ហាក្នុងតំបន់ រួមទាំងកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់រវាងកម្ពុជា និងថៃ និងការបន្តគាំទ្ររបស់ខ្លួនក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
ជាមួយគ្នានោះ ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ថាត្រៀមខ្លួនក្នុងការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងខែកញ្ញា ដោយជួបជាមួយប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) និងនាយករដ្ឋមន្ត្រី លី ឈាង (Li Qiang)។
លោក អាន់វ៉ា បានលើកឡើងថា៖«ម៉ាឡេស៊ីកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ខ្លួនជាមួយប្រទេសចិនក្នុងទិដ្ឋភាពសន្តិសុខ រួមទាំងសមយុទ្ធរួម បន្ថែមពីលើការសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងបច្ចេកវិទ្យាយុទ្ធសាស្ត្រ»៕
រ៉ាន់ រើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


