Connect with us

សន្តិសុខសង្គម

គ្រោះអគ្គិភ័យបង្កឲ្យមនុស្សស្លាប់ និងរបួសជាង​៥០នាក់ បំផ្លាញផ្ទះសម្បែងជាង៥០០ខ្នងរយៈពេល​៧ខែឆ្នាំនេះ

បានផុស

នៅ

ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៥នេះ គ្រោះអគ្គិភ័យបានកើតឡើងជាង៥៧០លើកនៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង ៥០នាក់ បំផ្លាញផ្ទះសម្បែងជាង ៥០០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៨សីហានេះថា ចាប់ពីខែមករា រហូតដល់ ខែកក្កដា ឆ្នាំ២០២៥ នេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន៥៧៦លើកបណ្តាលឱ្យឆេះផ្ទះ៥២៩ខ្នង តូបផ្សារ ៦៨តូប ឃ្លាំងទំនិញចំនួន២២កន្លែង រោងចក្រសិប្បកម្មចំនួន៩ កន្លែង អគាររដ្ឋបាល១០ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន២២នាក់ និងរបួសចំនួន៣៣នាក់។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះក្នុងនោះនៅរាជធានីភ្នំពេញច្រើនជាងគេ ដោយមានអគ្គិភ័យកើតឡើងចំនួន១០៨លើក បណ្តាលឱ្យឆេះផ្ទះចំនួន១០២ ខ្នង ឃ្លាំងទំនិញចំនួន១២ រោងចក្រសិប្បកម្មចំនួន២កន្លែង ស្លាប់មនុស្សចំនួន១១នាក់ និងរបួសចំនួន១៧នាក់។ ក្រៅពីនេះខេត្តស្ទឹងត្រែងស្លាប់១នាក់ ក្រចេះ១នាក់ កំពង់ឆ្នាំងស្លាប់ ២នាក់ បាត់ដំបងស្លាប់ ២នាក់ ព្រះសីហនុ៤នាក់និងប៉ៃលិន១នាក់។

លោកបានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងរយៈពេល៧ខែ ឆ្នាំ២០២៤កន្លងទៅឃើញថា មានការកើនឡើងដោយ៧ខែឆ្នាំមុនអគ្គិភ័យកើតឡើងចំនួន ៥៥៦ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៥៧៥ ខ្នង តូបផ្សារ ១១៨ តូប ឃ្លាំងទំនិញចំនួន ១៥ កន្លែង រោងចក្រសិប្បកម្មចំនួន ១៩ កន្លែង អគាររដ្ឋបាល ១៣ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ១៤ នាក់ និងរបួសចំនួន ៤០ នាក់។

បើតាមលោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ឱ្យដឹងថា ដើមចមដែលនាំឱ្យមានគ្រោះអគ្គិភ័យកើតឡើង បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១,៥៥ ភាគរយ ប្រើប្រាស់ភ្លើងចំនួន ៣៨,២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០,២១ ភាគរយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម