Connect with us

ព័ត៌មានជាតិ

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា-ពិព័រណ៍ អនឡាញ លើកទី២ នឹងធ្វើឡើងនៅខែកញ្ញា ខាងមុខ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម​កម្ពុជា នឹង​រៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ (Cambodia 2nd Digital Trade Forum and Online Expo)» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៥ ខាង​មុខ​នេះ ​នៅសាលស៊ីធីហលកោះពេជ្រ (Koh Pich City Hall) រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រៀប​ចំ​នូវ​វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា​នេះ​ឡើង ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​កិច្ច​ពិភាក្សា​អំពី​ទិដ្ឋភាព​ពាណិជ្ជកម្ម ឌីជីថល ក្របខ័ណ្ឌគោលនយោបាយ ការផ្សព្វផ្សាយ និង​ជំរុញ​ការ​នាំចេញ​ផលិតផល​កម្ពុជា​ទៅ​កាន់​ទីផ្សារអន្តរជាតិ តាមរយៈ​ការជំរុញ​ការ​ប្រើប្រាស់​ផ្ទាល​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ស្រុក និង​អន្តរជាតិ ជា​ពិសេស​ផ្ទាល Cambodia Trade.com របស់ក្រសួងពាណិជ្ជកម្ម​ក្រោម​អធិបតីភាព​លោកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម។

ព្រឹត្តិការណ៍​ខាង​លើនឹងមាន ការចូលរួមពីក្រុមហ៊ុនផ្តល់សេវាកម្ម និងអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត និង ពាណិជ្ជកម្មឌីជីថលចូលរួមថ្លែងសុន្ទរកថាគន្លឹះនិងកិច្ចពិភាក្សា, វគ្គបណ្តុះបណ្តាលជំនាញពិសេស, កម្មវិធីជជែក ដេញដោល​យុវជន និង​ការរៀបចំស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មឌីជីថលជាច្រើនប្រភេទផង​ដែរ​។ ក្នុង​នោះ​រួម​មាន​ ផលិតផល សក្តានុពលកម្ពុជា ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ អាហារនិងភេសជ្ជៈ សេវាកម្ម​អ៊ីនធឺណិត ពាណិជ្ជកម្ម​តាម​ប្រព័ន្ធអេឡិចត្រូនិក ធនាគារ ភ្នាក់ងារដឹកជញ្ជូន និងសេវាកម្ម​ភ្លោះ​និង​បញ្ញាសិប្បនិម្មិត​ជាដើម។

ក្នុង​ន័យ​នេះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ដែល ជាពាណិជ្ជករ ផលិតករ វិនិយោគិន ម្ចាស់ក្រុមហ៊ុន និងសាធារណជន ដែលមានបំណងចូលរួមតាំងបង្ហាញ ផលិតផល និងសេវាកម្មក្នុង​ព្រឹត្តិការណ៍​ខាងលើ អាច​អញ្ជើញបំពេញបែបបទស្នើសុំចូលរួមនៅនាយកដ្ឋានកិច្ចការ ពិព័រណ៍ ឬតាមរយៈ QR Code ខាង​ក្រោម ឱ្យបានមុនថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ជាកំណត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម