កីឡា
ក្រោយមានម្ចាស់វិនិយោគថ្មី ក្លិប កំពង់ដេវ៉ា កំពុងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល
ក្លិប អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី កំពុងធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង អំពីការរៀបចំក្រុមនៅរដូវកាល ២០២៥-២០២៦ ទាំងគ្រូបង្វឹក និងការដោះដូរកីឡាករ បន្ទាប់ពីពួកគេទទួលបានម្ចាស់វិនិយោគថ្មី។

ក្លិប អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី ជាឈ្មោះថ្មីដែល បានប្តូរពីឈ្មោះក្លិបបាល់ទាត់ចាស់ «សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ»។ តាមរយៈការផ្លាស់ប្តូរឈ្មោះថ្មីនេះ ក្លិប កំពង់ដេវ៉ា ទទួលបានម្ចាស់វិនិយោគថ្មីផងដែរ ដែលត្រូវបានគេដឹងថាមានសម្ព័ន្ធម្ចាស់វិនិយោគជាមួយគ្នានឹងក្លិប ដេវ៉ា យូណាយធីត (Dewa United) នៃលីគកំពូល ឥណ្ឌូណេស៊ី។
យ៉ាងណា បើក្រឡេកមកមើលអំពីការរៀបចំក្រុមរបស់ កំពង់ដេវ៉ា ក្នុងការត្រៀមខ្លួនរដូវកាលថ្មីវិញ ពួកគេពិតជាធ្វើឱ្យអ្នកគាំទ្រ កម្ពុជា មានការចាប់អារម្មណ៍មែនទែន។ ពួកគេបាននាំចូលគ្រូបង្វឹកថ្មីសញ្ជាតិ អេស្ប៉ាញ លោក Alex Dorado ដែលធ្លាប់មានប្រវត្តិដឹកនាំក្រុមយុវជន Real Madrid ហើយមុនមកកាន់លីគកំពូល កម្ពុជា លោកបានដឹកនាំក្លិប Black Leopards FC នៃលីគកំពូល អាហ្វ្រិកខាងត្បូង។

ងាកមកមើលកីឡាករវិញ ពួកគេបាននាំចូលកីឡាករថ្មីៗជាច្រើន សុទ្ធតែជាកីឡាករពោពេញដោយទេពកោសល្យ ទាំងកីឡាករក្នុងស្រុក និងបរទេស។ កីឡាករក្នុងស្រុក ពួកគេបានចុះកិច្ចសន្យាយក សាន គីមហេង ពីបឹងកេត, វឿន វ៉ា ពី វិសាខា, គី រីណា ពី វិសាខា, កីឡាករកូនកាត់ខ្មែរ-នូវែលសេឡង់ Ashnarvy Mustapha ពី វិសាខា និងកីឡាករជាច្រើនរូបទៀត។
ដោយឡែកសមាសភាពកីឡាករបរទេសវិញ គឺកាន់តែចាប់អារម្មណ៍ថែមទៀត។ គិតត្រឹមពេលនេះ ក្លិប កំពង់ដេវ៉ា បាននាំចូលចំនួន ៥ នាក់ហើយ ក្នុងនោះមានសញ្ជាតិ ប្រេស៊ីល ៤ នាក់ និងឥណ្ឌូណេស៊ីម្នាក់។ កីឡាករ ប្រេស៊ីល ៤ រូបរួមមានអ្នកចាំទី Wagner Augusto (Dida), ខ្សែការពារ Mateus Barbosa, Ricardo Lima និងខ្សែប្រយុទ្ធ Patrick Carvalho Nonato។ ចំណែកកីឡាករ ឥណ្ឌូណេស៊ី ម្នាក់ គឺពួកគេបាននាំចូលខ្សែការពារវ័យ ១៩ ឆ្នាំ Sulthan Zaky ខ្ចីជើងពីក្លិប PSM Makassar។
នេះជាការចាប់ផ្តើមមួយដ៏ល្អសម្រាប់ក្រុម កំពង់ដេវ៉ា បន្ទាប់ពីទទួលបានម្ចាស់វិនិយោគថ្មី។ ចំពោះការប្រកួតប្រជែងលីគកំពូល កម្ពុជា Cambodian Premier League ក្នុងរដូវកាលនេះ ពួកគេនឹងធ្វើការប្រកួតបើកឆាកទល់នឹងក្រុម អង្គរថាយហ្គើរ នៅថ្ងៃ អាទិត្យ ទី ១០ ខែ សីហា ឆ្នាំ ២០២៥។





អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


