Connect with us

ព័ត៌មានជាតិ

ទេសចរ​ចម្រុះ​ជាតិសាសន៍ ធ្វើដំណើរ​តាម​នាវា​ចូលចត​នៅ​​កំពង់ផែ​ក្រចេះ ដើម្បី​ទស្សនា​តំបន់សក្តានុពលក្នុង​ខេត្ត​

បានផុស

នៅ

នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ SG.6342 BASSAC PANDAW បាន​ដឹកភ្ញៀវទេសចរមកចូលចតនៅកំពង់ផែក្រចេះ ដើម្បីទស្សនាទេសភាពតាមដងទន្លេមេគង្គ និងតំបន់អេកូទេសចរសំខាន់ៗក្នុងខេត្តក្រចេះនារដូវបៃតង់ ។

មន្រ្តី​មន្ទីរទេសចរខេត្តក្រចេះបានឱ្យកម្ពុជាថ្មីដឹងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នេះថា នាវាទេសចរណ៍ឈ្មោះ SG.6342 BASSAC PANDAW បានធ្វើដំណើរមកកាន់ទឹកដីខេត្តក្រចេះចំនួន ២ ដង នៅក្នុងសប្តាហ៍នេះ ដោយមាន​ផ្ទុកភ្ញៀវទេសចរអន្តរជាតិប្រមាណជា ១០០ នាក់ មកចូលចតកំពង់ផែក្រចេះ មានរយៈពេល ២ ថ្ងៃ ១ យប់ ព្រមទាំងបានទៅទស្សនានៅតំបន់អេកូទេសចរសំខាន់ៗក្នុងខេត្តដូចជា រមណីយដ្ឋាន អន្លង់ផ្សោតកាំពីជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការធ្វើដំណើរទេសចរតាមផ្លូវទឹកមកកាន់ខេត្តក្រចេះស្ដែងឱ្យឃើញថា ខេត្តក្រចេះ ដែលជាខេត្តជាប់ដងទន្លេមេគង្គ កំពុងស្ថិតក្នុងអារម្មណ៍របស់ភ្លៀវទេសចរ និង​ពិតជាបានរួមចំណែកក្នុងការបង្កើត ការងារ មុខរបរ និងបង្កើនប្រាក់ចំនូលដល់ប្រជាពលរដ្ឋនៅក្នុងមូលឱ្យកាន់តែប្រសើរឡើង។

ជារឿយៗ គេតែងតែសង្កេតឃើញថា មាននាវាទេសចរគ្រប់ប្រភេទមកសុំចូលចតនៅកំពងផែក្រចេះ មិនថារដូវទឹកស្រក ឬរដូវទឹក​ដំឡើងនោះ​ទេ ដោយសារកត្តាភូមិសាស្ត្រនៃទម្លេមេគង្គពីភ្នំពេញ មកខេត្តក្រចេះ មានប្រវែងប្រមានជា ២៤០ គីឡូម៉ែត្រ មានជម្រៅទឹកជ្រៅមិនមានទឹកជួរ ឬថ្មប៉ប្រះ​ទឹក ដែលជាហេតុធ្វើឱ្យនាវាបើកបរទៅមកយ៉ាងរលូនដោយមិនមាន​គ្រោះថ្នាក់៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម