Connect with us

ព័ត៌មានអន្ដរជាតិ

បុរសម្នាក់ចោទវ៉ាក់សាំងកូវីដ-១៩ ធ្វើឱ្យខ្លួនបាក់ទឹកចិត្ត បានបើកការបាញ់ប្រហារដ៏សាហាវក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក

បានផុស

នៅ

បុរសម្នាក់ដែលជឿថាវ៉ាក់សាំងកូវីដ-១៩ ធ្វើឱ្យគាត់បាក់ទឹកចិត្ត និងចង់ធ្វើអត្តឃាតបានបើកការបាញ់ប្រហារដ៏សាហាវនៅខាងក្រៅ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក(CDC) នៅទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃសុក្រ សម្លាប់មន្ត្រីប៉ូលិសម្នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១១ខែសីហារ។

ទិដ្ឋភាពនៅខាងក្រៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក(CDC) ក្រោយការបាញ់ប្រហារ។ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកបាញ់ប្រហារឈ្មោះ Patrick Joseph White អាយុ ៣០ ឆ្នាំបានព្យាយាមចូលទៅក្នុង CDC ប៉ុន្តែត្រូវបានរារាំងដោយសន្តិសុខ។ បន្ទាប់មកគាត់បានទៅឱសថស្ថាននៅតាមផ្លូវ ហើយចាប់ផ្តើមបាញ់ប្រហារជាង១៨០គ្រាប់និង បំបែក​បង្អួចរបស់CDCអស់១៥០។ ប៉ូលិសម្នាក់ឈ្មោះ David Rose អាយុ ៣៣ ឆ្នាំត្រូវបានសម្លាប់នៅពេលព្យាយាមរារាំងWhite ។ ក្រោយមក White ត្រូវបានគេរកឃើញថាស្លាប់នៅក្នុងអគារក្បែរនោះ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាគាត់បាញ់ខ្លួនឯង ឬត្រូវបានសម្លាប់ដោយប៉ូលិសនោះទេ។

បើតាមឪពុក និងអ្នកជិតខាងរបស់ White បាននិយាយថា គាត់ឈ្លក់វង្វេងនឹងគំនិតដែលថា វ៉ាក់សាំងមានគ្រោះថ្នាក់ និងមានការខកចិត្តចំពោះការស្លាប់របស់ឆ្កែរបស់គាត់ ប៉ុន្តែគ្មាននរណាម្នាក់រំពឹងនឹងក្លាយទៅជាហិង្សាបែបនេះនោះទេ។

David Rose ជាប៉ូលិសដែលបានស្លាប់ក្នុងអំឡុងពេលបាញ់ប្រហារ។ (រូបភាព៖ AP)

CDC បាននិយាយថា ការបាញ់ប្រហារនេះមិនមែនជារឿងចៃដន្យទេ ហើយបានស្តីបន្ទោសព័ត៌មានមិនពិតអំពីវ៉ាក់សាំងដែលបង្កើតការស្អប់ខ្ពើមចំពោះអ្នកវិទ្យាសាស្ត្រ។ ពួកគេបានអំពាវនាវឱ្យមេដឹកនាំសហព័ន្ធនិយាយប្រឆាំងនឹងការអះអាងមិនពិត និងធ្វើឱ្យបរិវេណរបស់ CDC កាន់តែមានសុវត្ថិភាព។

គួរបញ្ជាក់ថាក្នុងអំឡុងពេលនៃការបាញ់ប្រហារនេះ បុគ្គលិកមួយចំនួន និងកុមារចំនួន ៩០ នាក់នៅមណ្ឌលថែទាំកុមាររបស់ CDC ត្រូវបានចាក់សោរនៅខាងក្នុងអស់រយៈពេលជាច្រើនម៉ោងដើម្បីសុវត្ថិភាព។ សហជីពបានណែនាំឲ្យ និយោជិត​មិន​គួរ​ធ្វើ​ការ​ក្បែរ​កន្លែងខូច​ខាត​ដោយ​គ្រាប់​កាំភ្លើង​ឡើយ រហូត​ដល់​ការ​ជួសជុល និង​ការ​ពិនិត្យ​សុវត្ថិភាព​ត្រូវ​រួចរាល់ ខណៈការស៉ើបលើករណីនេះនឹងប្រើរយៈពេលយូរ បើតាមប៉ូលិស៕

(រូបភាព៖ AP)
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក(CDC) (រូបភាព៖ AP)
(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម