ព័ត៌មានអន្ដរជាតិ
ហេតុអ្វី កប៉ាល់ដឹកប្រេង នៅតែមិនទាន់អាច ឆ្លងកាត់ច្រក Hormuz បាន ទោះអាមេរិក-អ៊ីរ៉ង់ ចុះ MoU ជាមួយគ្នា?
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខារួចរាល់ហើយ លើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ឬគេហៅថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ១៤ចំណុច ដែលការចុះហត្ថលេខានេះ ធ្វើឡើងមុនមួយថ្ងៃ នៃពិធីផ្លូវការ ដែលគ្រោងធ្វើឡើងក្នុងប្រទេសស្វីស នៅថ្ងៃសុក្រនេះ។

នៅក្នុង ខ ទី៥ នៃ MoU នោះ បានចែងថា ក្រោយការចុះហត្ថលេខា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងចាត់ចែងដោយប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធានាដល់ការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់កប៉ាល់ពាណិជ្ជកម្ម ដោយមិនគិតថ្លៃ ក្នុងរយៈពេលត្រឹមតែ ៦០ថ្ងៃប៉ុណ្ណោះ ចាប់ពីឈូងសមុទ្រពែរ្ស ទៅដល់សមុទ្រអូម៉ង់។
ចរាចរណ៍របស់កប៉ាល់ពាណិជ្ជកម្ម នឹងចាប់ផ្តើមភ្លាមៗ ដោយពិចារណា លើតម្រូវការក្នុងការលុបបំបាត់ឧបសគ្គផ្នែកបច្ចេកទេស និងយោធា ខណៈការបោសសម្អាតមីនដោយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងត្រូវអនុវត្តក្នុងរយៈពេល ៣០ថ្ងៃ។

សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក៏នឹងធ្វើកិច្ចសន្ទនាជាមួយស្តេចស៊ុលតង់ នៃប្រទេសអូម៉ង់ផងដែរ ដើម្បីកំណត់អំពីការគ្រប់គ្រង និងសេវាដែនសមុទ្រ នាពេលអនាគតនៅច្រក Hormuz ដោយមានការពិភាក្សាជាមួយរដ្ឋជាប់ឆ្នេរឈូងសមុទ្រពែរ្សផ្សេងទៀត ឲ្យស្របទៅតាមច្បាប់អន្តរជាតិជាធរមាន និងសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋ ជាប់ច្រកសមុទ្រ Hormuz។
ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានឧបសគ្គចំពោះរឿងដែលថា កប៉ាល់ដឹកប្រេង នៅតែមិនទាន់អាចឆ្លងកាត់ច្រក Hormuz បាន ទោះអាមេរិក-អ៊ីរ៉ង់ ចុះកិច្ចព្រមព្រៀមសន្តិភាពជាមួយគ្នា ក៏ដោយ។

ដូច្នេះហើយ ទើបមានការចោទជាសំណួរថា តើដោយសារមូលហេតុអ្វីទៅ?
តាមការផ្សាយរបស់ PBS នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៦, ការបើកច្រក Hormuz ឡើងវិញ ត្រូវចំណាយពេលរហូតដល់ទៅ ៣០ ថ្ងៃឯណោះ ដែលរយៈពេលនេះ គឺចាំបាច់សម្រាប់ឲ្យកងទ័ពជើងទឹកអ៊ីរ៉ង់ ធ្វើការបោសសម្អាតមីនក្នុងសមុទ្រ និងដោះស្រាយរាល់ឧបសគ្គបច្ចេកទេសយោធា ដែលបានបន្សល់ទុកពីការធ្វើសង្គ្រាមរយៈពេលជាង ៤ ខែកន្លងមក ដើម្បីធានាសុវត្ថិភាពដល់នាវាស៊ីវិល។
នេះគឺជាហេតុផលធំមួយ ក្នុងចំណោមហេតុផលមួយចំនួនទៀត ដែលនាំឲ្យកប៉ាល់ដឹកប្រេង នៅតែមិនទាន់អាចឆ្លងកាត់ច្រក Hormuz បាន ទោះមាន MoU។

សម្រាប់ហេតុផលមួយទៀតគឺ ពាក់ព័ន្ធភាពមិនច្បាស់លាស់ លើការទាមទារយក «កម្រៃសេវា» ពីអ៊ីរ៉ង់។ តាមការផ្សាយរបស់ BBC, ខាងអាមេរិក ប្រកាសថា ការឆ្លងកាត់ត្រូវតែធ្វើឡើង ដោយមិនមានការយកថ្លៃសេវា ឬពន្ធអ្វីទាំងអស់ ក្នុងរយៈពេល ៦០ ថ្ងៃដំបូង។
យ៉ាងណា ខាងអ៊ីរ៉ង់ ប្រកាសក្តែងៗថា ច្រក Hormuz នឹងមិនវិលត្រឡប់ ទៅរកស្ថានភាពដូចមុនពេលកើតសង្គ្រាមឡើយ។ អ៊ីរ៉ង់ អះអាងពីអធិបតេយ្យភាពរបស់ខ្លួន និងគ្រោងបង្កើតប្រព័ន្ធប្រមូលកម្រៃសេវានាវាចរណ៍ កិច្ចការពារបរិស្ថាន និងការធានារ៉ាប់រង ដោយសហការជាមួយប្រទេសអូម៉ង់។
ភាពមិនច្បាស់លាស់ផ្នែកច្បាប់ និងថ្លៃចំណាយនេះហើយ ធ្វើឲ្យម្ចាស់កប៉ាល់ប្រេងទាំងឡាយ ត្រូវផ្អាកការធ្វើដំណើរ ដើម្បីរង់ចាំមើលសិន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


