Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក-អ៊ីរ៉ង់ ត្រៀមពិភាក្សា​គ្នា​លើក​ដំបូង នៅ​​ស្វីស ក្រោយចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រួច

បានផុស

នៅ

ភ្លាមៗបន្ទាប់ពីទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា នេះ រដ្ឋាភិបាលស្វីស បានប្រកាសថា កិច្ចពិភាក្សាដំបូងរវាងអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ ក្នុងរមណីយដ្ឋានលើកំពូលភ្នំដ៏ល្បីល្បាញ Buergenstock។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមទីភ្នាក់ងារព័័ត៌មាន​​រ៉យទ័រ ក្រសួងការបរទេសស្វីស បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្អែកលើស្ថានភាពបច្ចុប្បន្ន ផែនការសម្រាប់ការជួបគ្នារវាងតំណាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តធ្វើឡើងតាមការគ្រោងទុកដដែល។ ជំនួបដ៏សំខាន់នេះ នឹងមានការចូលរួមពីប្រទេសអន្តរការី ដូចជា ប៉ាគីស្ថាន និងកាតា ព្រមទាំងបណ្តាប្រទេសពាក់ព័ន្ធផ្សេងទៀត ដើម្បីចាប់ផ្តើមការចរចាដំបូងបង្អស់ ជុំវិញការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឱ្យមានប្រសិទ្ធភាព។

យ៉ាង​ណាមិញ ខាងក្រសួងការបរទេសស្វីស បានបញ្ជាក់បន្ថែមថា រហូតមកទល់ពេលនេះ មិនទាន់មានព័ត៌មានលម្អិត​ណាមួយ ត្រូវបានទម្លាយឱ្យដឹង ជុំវិញកាលវិភាគជាក់លាក់ និងរបៀបវារៈស៊ីជម្រៅនៃជំនួបនៅលើកំពូលភ្នំនេះនៅឡើយទេ ដោយសារកិច្ចការជាច្រើនត្រូវរក្សាការសម្ងាត់ ដើម្បីធានាឱ្យកិច្ចចរចាសន្តិភាពដ៏រសើបនេះអាចប្រព្រឹត្តទៅបានដោយរលូន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម