កីឡា
Ronaldo បានបំពាក់ចិញ្ចៀនពេជ្រ ភ្ជាប់ពាក្យដល់គូស្នេហ៍មានតម្លៃខ្ទង់លានដុល្លារ
ខ្សែប្រយុទ្ធជម្រើសជាតិ ព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយមិត្តស្រីរបស់ខ្លួនអ្នកនាង Georgina Rodriguez ដោយបានបំពាក់ចិញ្ចៀនពេជ្រដ៏ធំមួយមានតម្លៃខ្ទង់លានដុល្លារអាមេរិក។

ថ្មីៗនេះអ្នកនាង Georgina Rodriguez បានប្រកាសនៅលើគណនី IG របស់នាងអំពីការភ្ជាប់ពាក្យនេះ ដោយបានបង្ហោះរូបចិញ្ចៀនពេជ្រដ៏ធំមួយនៅម្រាមដៃខាងឆ្វេង អមជាមួយសំណេរថា៖ «ចាស ខ្ញុំធ្វើវាហើយ។ នៅក្នុងនេះ វាគឺជាជីវិតរបស់ខ្ញុំទាំងមូល»។
យ៉ាងណា លក្ខណៈលម្អិត និងតម្លៃនៃចិញ្ចៀនពេជ្រនេះ គឺមិនទាន់ត្រូវបានគេទម្លាយជាផ្លូវការនៅឡើយទេ ប៉ុន្តែបើតាមការស្មានដោយអ្នកជំនាញបានឱ្យដឹងថា ចិញ្ចៀនដ៏ធំសម្បើមនេះ អាចមានទំហំធំជាង ៥ សង់ទីម៉ែត្រ ហើយមានទម្ងន់ចន្លោះពី ២៥ ទៅ ៣០ ការ៉ាត់។ សម្រាប់ចិញ្ចៀននេះផងដែរ ត្រូវបានគេអះអាងថា អាចមានតម្លៃទាបបំផុត ២ លានដុល្លារអាមេរិក ហើយខ្ពស់បំផុតអាចដល់ ៥ លានដុល្លារអាមេរិក។

តាមរយៈការភ្ជាប់ពាក្យនេះបានបង្ហាញថា Ronaldo និងតារាបង្ហាញម៉ូតសញ្ជាតិ អាហ្សង់ទីន Georgina Rodriguez ជិតរៀបការជាមួយគ្នាហើយ បន្ទាប់ពីអ្នកទាំង ២ រួមរស់ជាមួយគ្នាអស់រយៈពេល ៩ ឆ្នាំ និងមានកូនជាមួយគ្នាចំនួន ២ នាក់៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Marie Claire
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


