ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ប្រាប់ថា រុស្ស៊ីគ្មានចង់បានសន្តិភាពអ្វីទេ មានតែរៀបចំវាយលុកអ៊ុយក្រែនថែមទៀត
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទទី១១ខែសីហាឆ្នាំ២០២៥ថា ប្រទេសរុស្ស៊ីកំពុងរៀបចំសម្រាប់ការវាយលុកយោធាថ្មីជាជាងការស្វែងរកសន្តិភាព បន្ទាប់ពីរបាយការណ៍ចារកម្មដែលបង្ហាញពីការត្រៀមឈ្លានពានបន្ថែមទៀតរបស់ទីក្រុងមូស្គូ។

នៅក្នុងសុន្ទរកថានាពេលរាត្រីរបស់គាត់ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា កងកម្លាំងរុស្ស៊ីកំពុងរៀបចំក្រុមឡើងវិញសម្រាប់ការវាយប្រហារបន្ថែមទៀតនៅក្នុងអ៊ុយក្រែន ដោយគ្មានសញ្ញានៃការបន្ធូរបន្ថយដៃទាល់តែសោះ បើទោះបីជាមានកិច្ចប្រជុំកំពូលដែលបានគ្រោងទុករវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លឌីមៀរ ពូទីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋអាឡាស្កា នាថ្ងៃសុក្រសប្ដាហ៍នេះក៏ដោយ។
លោក ហ្សេលេនស្គី បានរៀបរាប់ថា៖ «ពូទីនមិនបានរៀបចំសម្រាប់បទឈប់បាញ់ ឬការបញ្ចប់សង្គ្រាមទេ។ គ្មានការបង្ហាញថារុស្ស៊ីត្រៀមខ្លួនសម្រាប់ការចរចាក្រោយសង្គ្រាមទេ។ បើនរណាម្នាក់កំពុងរៀបចំសម្រាប់សន្តិភាព នេះមិនមែនជាអ្វីដែលត្រូវធ្វើនោះទេ»។
អ្នកនាំពាក្យយោធាអ៊ុយក្រែនសម្រាប់រណសិរ្សភាគខាងត្បូង លោក Vladyslav Voloshyn បានបញ្ជាក់ថា កងទ័ពរុស្ស៊ីកំពុងដាក់ពង្រាយកម្លាំងឡើងវិញនៅក្នុងតំបន់ Zaporizhzhia ដែលទំនងជាសម្រាប់ការវាយលុកជាថ្មី។
លោក ហ្សេលេនស្គី ក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ដោយជំរុញឲ្យមានសម្ពាធអន្តរជាតិកាន់តែខ្លាំងលើប្រទេសរុស្ស៊ី។ ទាំងឥណ្ឌា និងអារ៉ាប៊ីសាអូឌីត បានរក្សាជំហរអព្យាក្រឹតចំពោះសង្រ្គាម ដោយឥណ្ឌាជាអ្នកទិញប្រេងដ៏សំខាន់របស់រុស្ស៊ី ហើយអារ៉ាប៊ីសាអូឌីតបានដាក់ខ្លួនជាអ្នកសម្រុះសម្រួលដ៏មានសក្តានុពល។
នៅក្នុងកិច្ចពិភាក្សារបស់គាត់ជាមួយលោក Modi លោក ហ្សេលេនស្គី បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើការនាំចេញថាមពលរបស់រុស្ស៊ី ដើម្បីទប់ស្កាត់ការផ្តល់មូលនិធិសង្រ្គាមរបស់ទីក្រុងមូស្គូ។ លោកបាននិយាយថា «ការកំណត់ប្រាក់ចំណូលពីប្រេងរបស់រុស្ស៊ី គឺជាកត្តាសំខាន់ក្នុងការធ្វើឲ្យសមត្ថភាពរបស់រុស្ស៊ីចុះខ្សោយក្នុងការបន្តសង្រ្គាមនេះ»។
ទន្ទឹមនឹងនេះ លោក ហ្សេលេនស្គី បានព្រមានប្រឆាំងនឹងការផ្តល់សម្បទានដល់ប្រទេសរុស្ស៊ី ដោយបញ្ជាក់ថា ការធ្វើដូច្នោះនឹងមិនបញ្ឈប់ជម្លោះនោះឡើយ។ លោកបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «រុស្ស៊ីនឹងមិនបញ្ឈប់ការសម្លាប់ទេលុះត្រាតែប្រឈមមុខនឹងសម្ពាធរឹតតែខ្លាំង»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


