ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាក់ជាថ្មីម្ដងទៀតថា សម្រាប់សង្គ្រាមនៅអ៊ុយក្រែន ភាគីទាំងពីរត្រូវតែមានការកាត់ទឹកដី
នៅប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងរដ្ឋអាឡាស្កា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសសាជាថ្មីម្ដងទៀតថា ទាំងអ៊ុយក្រែន និងរុស្ស៊ី នឹងត្រូវតែមាន«ការកាត់ទឹកដី» ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី១១ខែសីហាថា «វានឹងមានការដោះដូរដីមួយចំនួន។ ល្អសម្រាប់អ៊ុយក្រែន ល្អសម្រាប់រុស្ស៊ី ប៉ុន្តែក៏អាក្រក់សម្រាប់ភាគីទាំងពីរផងដែរ។ នោះហើយជារបៀបដែលអ្វីៗដំណើរការ»។
ការកត់សម្គាល់នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងទីក្រុងកៀវ និងរដ្ឋធានីអ៊ឺរ៉ុប ជាកន្លែងដែលមេដឹកនាំភ័យខ្លាចថា លោក ត្រាំ អាចជំរុញអ៊ុយក្រែនឲ្យផ្ដល់សម្បទានទៅឲ្យរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានច្រានចោលគំនិតនេះ ដោយថ្លែងក្នុងសុន្ទរកថាទាំងយប់ថា «មិនមានសញ្ញាណាមួយដែលរុស្ស៊ីចង់បានសន្តិភាពទេ»។ លោកបានលើកឡើងពីចលនាទាហានរុស្ស៊ីដែលកំពុងបន្តថាជាព័ស្តុតាងនៃ«ការត្រៀមខ្លួនសម្រាប់ការវាយលុកថ្មី»។
លោក ហ្សេលេនស្គី បានរៀបរាប់ថា «បើនរណាម្នាក់កំពុងរៀបចំសម្រាប់សន្តិភាព នេះមិនមែនជាអ្វីដែលត្រូវធ្វើនោះទេ» ដោយប្តេជ្ញាថា អ៊ុយក្រែននឹងមិនបោះបង់ទឹកដីឡើយ។
ខណៈ ហ្សេលេនស្គី ត្រូវបានដកចេញពីកិច្ចប្រជុំកំពូលនៅអាឡាស្កាថ្ងៃទី១៥ខែសីហា មេដឹកនាំអឺរ៉ុបគ្រោងនឹងពិភាក្សាបន្ទាន់មួយនៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីសម្របសម្រួលយុទ្ធសាស្ត្រ មុនពេលជជែកគ្នាជាមួយលោក ត្រាំ។
អាល្លឺម៉ង់ បារាំង និងសហភាពអឺរ៉ុប បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែពាក់ព័ន្ធនឹងអ៊ុយក្រែន។
ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលជាមួយអាមេរិក មេដឹកនាំរុស្ស៊ី បានឲ្យដឹងថា លោកបានរាយការណ៍សង្ខេបដល់សម្ព័ន្ធមិត្តដូចជា ចិន និងឥណ្ឌា អំពីការចរចារបស់គាត់។ ទន្ទឹមនោះ រដ្ឋបាលលោក ត្រាំ មិនបានបង្ហាញថា ទឹកដីណាខ្លះដែលត្រូវផ្លាស់ប្ដូរ ឬយន្តការណាមួយដើម្បីធានាថា ពូទីន អនុលោមតាមបទឈប់បាញ់ និងមិនព្យាយាមវាយលុកអ៊ុយក្រែនបន្ថែមទៀតទេ៕

ដោយ៖ ឈាង
ចុចអាន៖ Medvedev ចោទអឺរ៉ុបពីការបំផ្លាញកិច្ចប្រឹងប្រែងសន្តិភាពអ៊ុយក្រែន មុនជំនួបកំពូលពូទីន-ត្រាំ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


