Connect with us

ព័ត៌មានជាតិ

ផ្លូវ​មួយខ្សែ​ ប្រវែង​១ពាន់៧០០ម៉ែត្រ មាន​ទទឹង ៨ម៉ែត្រ ត្រូវបានបញ្ចប់​ការ​ស្ថាបនា​ជា​ស្ថាពរ

បានផុស

នៅ

គម្រោង​ផ្លូវ​ក្រាលដី​ល្បាយ​គ្រួស​មួយ​ខែ្ស​ប្រវែង ១ពាន់៧០០ម៉ែត្រ មាន​ទទឹង ៨ម៉ែត្រ កម្រាស០,២ម៉ែត្រ និង សាងសង់ដាក់លូមូលមុខពីរចំនួន២កន្លែង និង​លូ​មុខ​មួយ ចំនួន២កន្លែង ដែល​ត​ភ្ជាប់​ពី​ភូមិ​កន្សែង​លើ ទៅ​ភូមិ​គោកចិន ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប (គម្រោងលេខDRR.NC-202-No.067 ) ដែលអនុវត្តដោយនាយកដ្ឋានស្ថាបនា និង វិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ត្រូវបានបញ្ចប់ការស្ថាបនា និងត្រូវបាន គណៈប្រតិភូអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំដោយ លោក ជី ស៊ីថា រដ្ឋលេខាធិការ និង ជា​សមាជិក​គណៈកម្មការ​លទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់​លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរ​ដោយ​មន្ត្រី​នៃ​មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរស្រុក ឃុំ មេភូមិចូលរួមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បញ្ជាក់​របស់​លោក គឹម វណ្ណះ អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម បាន​ឱ្យដឹងថា ផ្លូវ​មួយ​ខ្សែ​នេះ បានសម្រួលដល់អត្ថប្រយោជន៍សេដ្ឋកិច្ចដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រាស័្រយទាក់ទងគ្នាពីភូមិមួយទៅភូមិមួយនៅក្នុងមូលដ្ឋានឃុំ ស្រុក ដោយ​បងប្អូន​នៅ​ក្នុង​ភូមិសាស្ត្រ​ ឃុំចាន់សនេះ ទាំងប្រាំង និង វស្សា ក្រៅពីការធ្វើស្រូវ ចំការ បាន​ធ្វើការដាំបន្លែ​បង្កាគ្រប់មុខរួមផ្សំដើមី្បផ្គត់ផ្គង់ដល់ទីផ្សារទៀតផង។

ម៉្យាងទៀតផ្លូវមួយខ្សែនេះ ជួយសម្រួលដល់ចរាចរណ៍របស់សិស្សានុសិស្ស ,ដឹកជញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ,ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារជាដើម។

ក្នុង​ការចុះត្រួតពិនិត្យនោះដែរ លោក ជី ស៊ីថា ក៏បានធ្វើការណែនាំមួយចំនួន ដល់​នាយកដ្ឋាន​ស្ថាបនា និង វិស្វកម្ម ក្នុងការស្ថាបនាផ្លូវ ត្រូវធ្វើការកែសម្រួលទៅតាមបច្ចេកទេសសាងសង់ផ្លូវ ដើមី្បធានា​ឱ្យ​បាននូវការបាក់ ឬ រលុះជើង​ទេ ដែល​នាំ​ធ្វើ​ឱ្យ​ផ្លូវងាយខូចខាត នៅពេលរដូវភ្លៀងធ្លាក់ គឺត្រូវធ្វើការដាំស្មៅនៅតាមជើងទេ ក្នុងការទប់ទឹកហូរច្រោះដី។

លោក​បាន​ផ្តល់​នូវ​បច្ចេកទេស​ល្អៗ​មួយ​ចំនួន ដល់ក្រុមវិស្វកម្ម ក្នុងការស្ថាបនាផ្លូវ សំណង់​សិល្បៈការ្យ ដើមី្ប​ធានានូវគុណភាព និងការប្រើប្រាស់​ឱ្យ​បាន​យូរអង្វែង ព្រម​ទាំង​បាន​គូស​បញ្ជាក់​ថា ស្ថិតនៅក្រោមម្លប់សុខសន្តិភាព ប្រទេសជាតិ យើង​ក៏​មាន​ការអភិវឌ្ឍន៍​លើគ្រប់វិស័យតាំងពីទីប្រជុំជនមកដល់ជនបទ។ កត្តា​សំខាន់​នោះ​ គឺហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ពិសេសសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋយើង (មានផ្លូវគឺមានក្តីសង្ឃឹម)។ ដូច្នេះ យើងគ្រប់រូប ត្រូវអរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ, ដឹងគុណជានិច្ចមគ្គទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ព្រមទាំងបង្កើតបានសន្តិភាព និងការបង្រួបបង្រួមទឹកដីពេញលេញនៅកម្ពុជា នាំមកនូវការអភិវឌ្ឍន៍ ។

លោក​រដ្ឋលេខាធិការ បានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារស្ថាបនាផ្លូវ ដោយបានគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ដើម្បីការប្រើប្រាស់បានយូរអង្វែង ព្រោះផ្លូវពិតជាមានសារសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និង ទីប្រជុំជន និង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុង​នោះដែរ ​លោក​ក៏​បាន​ធ្វើការផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ចូលរួម​សហការ​ជា​មួយ​ក្រុម​កងវិស្វកម្ម ក្នុងការសម្រួល ការបើកប្រឡាយអមដងផ្លូវ ក្នុងការសម្រួលចរន្តទឹកហូរ កុំ​ឱ្យហូរលិចកាត់ផ្លូវ ធ្វើឱ្យខូចខាត និង ប៉ះពាល់ដល់ថវិកាជាតិ៕

ដោយ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម