ព័ត៌មានជាតិ
គម្រោងស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង ស្គន់-កំពង់ចាម ពេលនេះសម្រេចបានជាង៦០%ហេីយ
អាជ្ញាធរខេត្តកំពង់ចាម ណែនាំឱ្យក្រុមហ៊ុនម៉ៅការពន្លឿនអ៊ុតកៅស៊ូ លើផ្លូវជាតិលេខ៧ បង្ហើយ ៦គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នបានសម្រេចជាង៦០%ហេីយ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក ភី សុភាត់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាង ឯកឧត្តម លឹម សុីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននិងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ៧នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនាភាពគុណភាពការងារស្ថាបនាផ្លូវជាតិលេខ៧ពីពីរគន្លងទៅបួនគន្លង ពីរង្វង់មូលស្គន់ ស្រុកជេីងព្រៃ ទៅគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខណៈបច្ចុប្បន្នសម្រេចបានជាង៦០%ហេីយ។

ឆ្លៀតឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វេីការស្នេីឱ្យក្រុមហ៊ុនជួយសម្របសម្រួលការអ៊ុតកៅស៊ូដែល នៅសល់ប្រវែង៦ គីឡូម៉ែត្រទៀត នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកំពង់សៀម ដើម្បីជួយសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋប្រចាំថ្ងៃផង។ នឹងដោយឡែក លោកអភិបាលខេត្ត ធ្វេីការជំរុញបន្ថែមដល់ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋានសហការជាមួយដោះស្រាយនូវផលប៉ះពាល់មួយចំនួនដែលនៅសេសសល់ឱ្យរួចរាល់និងចូលរួមពង្រឹងបន្ថែមលើសុវត្ថិភាពសណ្ដាប់ធ្នាប់ និងរៀបចំសោភណ្ឌភាពតាមដងផ្លូវឱ្យបានស្រស់ស្អាតផងដែរ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនធ្វើការកែសម្រួលឡើងវិញនៅប្រអប់លូចេញចូលផ្ទះរបស់ប្រជាពលរដ្ឋនៅទីប្រជុំស្គន់ ដោយធ្វើយ៉ាងណាឲ្យមានជំរេលងាយស្រួលធ្វើដំណើរចេញចូលផ្ទះពួកគាត់ និងជួយដោះស្រាយប្រព័ន្ធលូបង្ហូរទឹកចេញទៅក្រៅពោលគឺកុំធ្វើឱ្យប៉ះពាល់ដល់លំនៅឋាននិងដីភូមិប្រជាពលរដ្ឋ។

សូមជំរាបជូនថា គម្រោងស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាមនេះ បានចាប់ផ្តើមបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៩ ខែមករាឆ្នាំ២០២៣ គម្រោងនេះមានប្រវែងសរុបជាង៤៥គីឡូម៉ែត្រ ចំពោះទទឹងផ្លូវវិញនៅតំបន់ក្រៅទីប្រជុំ មានទទឹង២៤ម៉ែត្រកន្លះ និងក្នុងទីប្រជុំជនមានទទឹង២០ម៉ែត្រកន្លះ ដោយមានសួនច្បារនៅចំចំណុចកណ្តាលផ្លូវ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ













-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


