ព័ត៌មានជាតិ
ពលរដ្ឋនៅឃុំក្បាលដំរី ទទួលបានដីសម្បទានសង្គមកិច្ច ប្តេជ្ញាខិតខំដាំដុះដើម្បីជីវភាពគ្រួសារ
«ពីមុនរស់នៅមានការលំបាក តែនៅពេលនេះពេលទទួលបានដីហើយ ពួកខ្ញុំនិងលែងលំបាកទៀតហើយ ពួកខ្ញុំនិងចូលទៅរស់នៅ សង់លំនៅឋានឲ្យបានសមរម្យ និងខិតខំដាំដុះ ដើម្បីជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ»។ នេះជាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ រស់នៅឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
លោក ដួង សុវណ្ណថេត រស់នៅភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានឱ្យដឹងថា សព្វថ្ងៃរស់នៅលើដីជាប់សាលាបុណ្យអូរពោធិ៍ មានការលំបាកចង់ដាំដុះអីក៏មិនកើត ធ្វើអ្វីក៏មិនបាន ព្រោះជាដីសាលាបុណ្យ ប៉ុន្តែឥឡូវទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល និងកសាងលំនៅដ្ឋាន ខិតខំប្រឹងប្រែងបង្កបង្កើនផលដំណាំដាំដុះពិតប្រាកដ។


«ជាពិសេស នឹងខិតខំបង្កបង្កើនផលធ្វើស្រែ ដាំដំណាំ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យបានគ្រប់គ្រាន់ កុំឱ្យខ្វះខាតដូចពេលមុនទៀត។ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានគិតគូយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋក្រីក្រខ្វះខាតដីពិប្រាកដដូចជាពួកខ្ញុំ»។


លោកស្រី លី ផល្លា ក្រុមប្រឹក្សាឃុំក្បាលដំរី បានឱ្យដឹងថា ក្នុងនាមជាអាជ្ញាធរឃុំ តំណាងឱ្យប្រជាពលរដ្ឋ នៅក្នុងឃុំក្បាលដំរី សូមអរគុណនិងសប្បាយចិត្តជំនួសបងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់មានជីវភាពខ្វះខាតទីទល់ក្រ និងសូមថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារ ម្ចាស់ជំនួយ ម្ចាស់គម្រោង ដែលជួយគាំទ្រទៅលើបងប្អូនប្រជាពលរដ្ឋ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានស្វះស្វែងចុះជួបសម្ភាសន៍បងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់ខ្វះខាត ក្រីក្រពិតប្រាកដមែន ៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


