ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងរដូវភ្លៀងនេះ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមក្នុងរដូវភ្លៀងនេះ ខណៈឆ្នាំ ២០២៥ នេះ ជាឆ្នាំ នៃវដ្ដផ្ទុះជំងឺគ្រុនឈាមដែលតែងតែកើតឡើងរៀងរាល់ ៥-៦ ឆ្នាំ ម្តង។

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងពង្រឹងការបង្ការជំងឺគ្រុនឈាមឱ្យកាន់តែប្រសើរថែមទៀត កាលពីថ្ងៃទី ១៣ សីហា នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រី បានណែនាំឱ្យបន្តបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ និងបណ្តាញសង្គម ដល់ប្រជាពលរដ្ឋពីវិធីសាស្ត្រការពារខ្លួន សម្រាន្តត្រូវចងមុង សម្លៀកបំពាក់ឱ្យជិតចុងដៃ ចុងជើង និងយកចិត្តទុកដាក់ស្ត្រីមានផ្ទៃពោះ។ មន្ទីរសុខាភិបាល ត្រូវសហការ និងជំរុញការគាំទ្រពីគ្រប់ផ្នែកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សាលារៀន វត្តអារាម កងកម្លាំងប្រដាប់អាវុធ ដើម្បីចូលរួមលុបបំបាត់ប្រភពដង្កូវទឹក និងមូសខ្លា ពិសេសក្នុងរដូវភ្លៀងនេះ។ ត្រូវបង្កើនសមត្ថភាព នៃការធ្វើរោគវិនិច្ឆ័យ ការប្រើវិធីសាស្ត្រព្យាបាល ទាំងសេវាសាធារណៈ និងឯកជន។

លោករដ្ឋមន្ត្រី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំសុខាភិបាល ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះជំងឺគ្រុនឈាម ពិសេសចំពោះស្ត្រីមានផ្ទៃពោះ ទារក និងកុមារ និងស្វែងរកចំណុចគន្លឹះក្នុងការការពារ ការព្យាបាលជំងឺគ្រុនឈាម និងការឆ្លើយតបបានទាន់ពេលវេលាទាំងកម្រិតមន្ទីរពេទ្យ ទាំងក្នុងសហគមន៍។ បង្កើនការតាមដាន និងឆ្លើយតបឱ្យបានរហ័សទាន់ពេលវេលា ត្រូវបង្កើនការរាយការណ៍ករណីសង្ស័យពីគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីឱ្យក្រុមការងារឆ្លើយតបរហ័សពិនិត្យការងារ និងចុះអន្តរាគមន៍ ដូចជាចុះអប់រំសុខភាព ការចុះកម្ចាត់ជម្រកមូស ដាក់ថ្នាំអាប៊ែតនៅពាងទឹក និងវត្ថុ ដែលដក់ទឹក និងបង្កើនការបាញ់ថ្នាំសម្លាប់មូសនៅកន្លែងឆ្លងខ្លាំង ដោយមានចលនាការចូលរួមពីសហគមន៍។

គួរបញ្ជាក់ថា ឆមាសទី ១ ឆ្នាំ ២០២៥ កម្ពុជា មានករណីជំងឺគ្រុនឈាមប្រមាណជា ៧ ០០០ ករណី ស្លាប់ ១៥ នាក់ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួនប្រហាក់ប្រហែលគ្នា តែឆ្នាំ ២០២៥ មានករណីស្លាប់ ២៣ នាក់ ខណៈឆ្នាំ ២០២៥ នេះ ជាឆ្នាំ នៃវដ្ដជំងឺគ្រុនឈាមរៀងរាល់ ៥-៦ ឆ្នាំ ម្តង ដែលទាមទារឱ្យមានការចូលរួមអនុវត្តរាល់វិធានការបង្ការការពារជំងឺគ្រុនឈាមឱ្យបានសកម្ម ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍៕
អត្ថបទ ៖ សំអឿន

-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


