Connect with us

ព័ត៌មានជាតិ

មន្ទីរសុខាភិបាលខេត្តបាត់ដំបង អំពាវនាវដល់ពលរដ្ឋ ចូលរួមអនុវត្តវិធានការ «៣កុំ ៣បំបាត់» ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម

បានផុស

នៅ

ក្នុងរដូវស្សានេះ មូសខ្លាមានចំនួនកើនឡើង ដែលបណ្តាលឱ្យកើតមានជំងឺគ្រុនឈាម។ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការ «៣កុំ ៣បំបាត់» ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាថ្ងៃទី៩-១៣ ខែកក្កដា ឆ្នាំ២០២៦ មណ្ឌលសុខភាពនានា ក្នុងខេត្តបាត់ដំបង បានបន្តអនុវត្តកម្មវិធីអប់រំសុខភាពជាប្រចាំ ដើម្បីបង្កើនការយល់ដឹង និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាសុខភាព និងការបង្ការជំងឺ។ ប្រធានបទដែលត្រូវបានជ្រើសរើសយកមកអប់រំ រួមមាន ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងកុមារអាយុក្រោម២ឆ្នាំ, ការថែទាំស្ត្រីមានផ្ទៃពោះ និងការត្រៀមសម្រាលប្រកបដោយសុវត្ថិភាព ព្រមទាំងការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម។

ពាក់ព័ន្ធនឹងប្រធានបទខាងលើនេះ មន្ទីរសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការ «៣កុំ ៣បំបាត់» ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម និងណែនាំឱ្យស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះតាមកាលកំណត់ ដើម្បីការពារសុខភាពម្តាយ និងទារក។

វិធានការ «៣កុំ ៣បំបាត់» គឺជាយុទ្ធនាការសុខាភិបាលដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម និងជំងឺដទៃទៀតដែលបង្កឡើងដោយមូសខ្លា ដែលរួមមាន កុំឱ្យមូសខាំ កុំឱ្យមូសបង្កាត់ពូជ កុំធ្វេសប្រហែសចំពោះរោគសញ្ញាគ្រុនឈាម និងរួមគ្នាលុបបំបាត់ប្រភពទឹកដក់ កម្ចាត់ដង្កូវទឹក និងរក្សាបរិស្ថានជុំវិញផ្ទះឱ្យស្អាត។

ការអប់រំសុខភាព គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគត ហើយការយល់ដឹងត្រឹមត្រូវ អាចជួយឱ្យគ្រួសារការពារជំងឺ ស្វែងរកសេវាសុខាភិបាលបានទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម