ព័ត៌មានជាតិ
រដ្ឋបាលរាជធានី បន្តនាំអំណោយជូនវីរកងទ័ពជួរមុខ ដោយគិតមកដល់ពេលនេះ មានចំនួនជាង ២០ លើកហើយ
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគដែលជាតម្រូវការចាំបាច់ ទទួលបានពីសប្បុរសជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ រស់នៅរាជធានីភ្នំពេញ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ យកមកប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក ប្រចាំខេត្តព្រះវិហារ ដែលគិតមកដល់ពេលនេះ សរុបជាង ២០ លើកមកហើយ។



ពិធីប្រគល់ និងទទួលអំណោយ កាលពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ នេះ ត្រូវបានធ្វើឡើងនៅទីបញ្ជាការស្រាលកងអង្គរក្ស ដឹកនាំដោយ លោក អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងទទួលដោយផ្ទាល់ពីសំណាក់លោកឧត្ដមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរងកងអង្គរក្ស នៅទីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសខេត្តព្រះវិហារ។



នាឱកាសនោះ លោកអភិបាលរងរាជធានី ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដល់វីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ និងជូនពរវីរកងទ័ពទាំងអស់ សូមឱ្យមានសុខភាពល្អ សុខសុវត្ថិភាព ឈ្នះអស់សត្រូវឈ្លានពាន។



លោក អ៊ឹមរ៉ន ហាស្សាន់ បានឱ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយជាគ្រឿងឧបភោគ និងបរិភោគ ប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក ទាំងទិសប្រាសាទព្រះវិហារ និងឧត្តរមានជ័យ ជាច្រើនលើកមកហើយ ខណៈលោកផ្ទាល់បានដឹកនាំក្រុមការងារចុះនាំយកមកដោយផ្ទាល់ទាំងលើកនេះ សរុប ៤ លើក។


លោកបានបញ្ជាក់ថា អំណោយទាំងអស់នេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លាបានពីប្រជាជនរដ្ឋចូលរួម ប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ ក្រោយពីទាហានថៃបានបង្កសង្គ្រាមឈ្លានពានយ៉ាងគឃ្លើនមកលើអធិបតេយ្យភាពកម្ពុជា។

លោកអភិបាលរង ក៏មិនភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តប្រជាពលរដ្ឋ ដែលតែងតែចូលរួមចែកធនធានតាមលទ្ធភាពរៀងៗ ខ្លួន ឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋដែលបាននិងកំពុងជម្លៀសចេញពីផ្ទះសម្បែងមកទីកន្លែងសុវត្ថិភាព តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ នេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ ក្នុងស្មារតីខ្មែរជួយខ្មែរ។

ជំនួសមុខឱ្យវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខទាំងអស់ លោកឧត្ដមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរងកងអង្គរក្ស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ឃួង ស្រេង និងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សប្បុរសជននៅរាជធានីភ្នំពេញ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ មកប្រគល់ជូនដល់កងទ័ពជួរមុខ។

បន្ថែមលើនេះ លោកឧត្ដមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រជាពលរដ្ឋដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគជាច្រើនមុខសម្រាប់វីរកងទ័ពឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ។ ទឹកចិត្តប្រជាពលរដ្ឋ គឺជាកម្លាំងចិត្តដ៏ធំធេងនៅពីក្រោយកងកម្លាំងទាំងអស់គ្នា និងបានប្ដេជ្ញាការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពានថៃឱ្យបានដាច់ខាត។

សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់កងអង្គរក្ស នាពេលនេះ មានប្រមាណជិត ១០ មុខ ដូចជា អង្ករ , ខ្ទឹមស , ត្រីប្រឡាក់ , បាយក្តាំង , នំចម្រុះ និងសៀងប្រៃ-ផ្អែម៕
អត្ថបទ ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


