ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ស្នើដល់ម្ចាស់ផ្ទះសំណាក់ អាហារដ្ឋាន កុំឱ្យមានការដំឡើងថ្លៃ នៅថ្ងៃប្រឡងបាក់ឌុប
រដ្ឋបាលខេត្តសៀមរាប នាពេលថ្មីៗនេះ បានចេញលិខិតស្នើដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន សូមកុំឱ្យមានការដំឡើងថ្លៃម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡងឆ្នាំសិក្សា២០២៤-២០២៥ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។

បន្ថែមពីនេះ រដ្ឋបាលខេត្ត ក៏បានណែនាំដល់ម្ចាស់អាជីវកម្មថតចម្លង មិនត្រូវទទួលថតចម្លងនូវសំណៅឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការប្រឡងឡើយ។ ចំពោះម្ចាស់ទីតាំងអាជីវកម្មថតចម្លងដែលមានទីតាំងនៅជិតមណ្ឌលប្រឡង សូមបិទការថតចម្លងជាបណ្តោះអាសន្ន ក្នុងរយៈពេលនៃការប្រឡងនេះ។
ទន្ទឹមនឹងនោះ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរនៅតាមមណ្ឌលប្រឡងនានាទូទាំងខេត្ត។ ជាពិសេសមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវផ្សព្វផ្សាយតាមវត្តអារាមក្នុងខេត្ត ដើម្បីជួយសម្រួលដល់សិស្ស និងអាណាព្យាបាលរបស់សិស្សស្នាក់អាស្រ័យក្នុងរយៈពេលនេះ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់ខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល ស្មើនឹង ៤៦៤បន្ទប់ ដែលមានបេក្ខជន សរុប ១១ ៥៣៣នាក់ ស្រី ៦ ៦៦៤នាក់៕
ដោយ៖ គឿន វេត




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


