ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ជំរុញរដ្ឋបាលក្រុងស្រុកទាំង១៣ ស្រង់ស្ថិតិឱ្យបានច្បាស់ពីជនភៀសសឹកកំពុងស្នាក់នៅមូលដ្ឋានរបស់ខ្លួន
ខណៈពេលដែលស្ថានភាពព្រំដែនមិនទាន់មានសុវត្ថិភាព ដោយសារលំនៅឋានប្រជាពលរដ្ឋកម្ពុជាមួយចំនួន ត្រូវបានហ៊ុមព័ទ្ធដោយយោធាថៃ តំបន់ខ្លះមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ លំនៅឋានរងការខូចខាត អារម្មណ៍ភ័យខ្លាចផ្ទុះសារជាថ្មី ទើបប្រជាពលរដ្ឋខ្លះត្រូវបន្តស្នាក់នៅតាមទីតាំងសុវត្ថិភាព។ បញ្ហានេះរដ្ឋបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុងស្រុកទាំង១៣ ត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋភៀសសឹកដែលស្នាក់នៅតាមមណ្ឌលសុវត្ថិភាព និងតាមខ្នងផ្ទះបងប្អូន ឱ្យបានច្បាស់ពីមូលហេតុដែលពួកគាត់មិនទាន់ត្រឡប់ទៅផ្ទះវិញ ដើម្បីដាក់ជូនថ្នាក់ដឹកនាំដាក់ចេញនូវការអនុវត្ដគោលនយោបាយថ្នាក់ជាតិ ក្នុងការជួយដល់ជនភៀសសឹក។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការធ្វើបច្ចុប្បន្នភាពស្ថិតិគ្រួសារប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាព ឬលំនៅឋានរបស់បងប្អូន តាមបណ្ដាក្រុងស្រុក ក្នុងខេត្តសៀមរាប នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោក អ៊ឹង គឹម លាង អភិបាលរងខេត្ដសៀមរាប បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែមីនា ក្នុងភូមិសាស្ត្រខេត្ដ មានជនភៀសសឹកបន្តស្នាក់នៅសរុប ៣ ៩៧២គ្រួសារ ស្មើនឹង ១២ ៧៣៤នាក់។ ក្នុងនោះអ្នកស្នាក់នៅតាមខ្នងផ្ទះមាន ១ ៤០៥គ្រួសារ ស្មើនឹង ៤ ៧០៣នាក់ ដែលរដ្ឋបាលក្រុងស្រុកទាំង១៣ ត្រូវចុះស្រង់ស្ថិតិឱ្យបានច្បាស់អំពីស្ថានភាពផ្ទះសម្បែង និងទីកន្លែងរបស់ពួកគាត់ តើបច្ចុប្បន្នមានស្ថានភាពបែបណា ដើម្បីធ្វើជារបាយការណ៍ដាក់ជូនរដ្ឋបាលខេត្ដ និងផ្ញើជូនបន្ដទៅថ្នាក់ជាតិ។
លោកបន្ថែមថា សម្រាប់ជនភៀសសឹកដែលផ្ទះសម្បែងត្រូវបានថៃបំផ្លិចបំផ្លាញ រាជរដ្ឋាភិបាលបានដោះស្រាយជូនពួកគាត់រួចរាល់ហើយ ហើយចំណុចដែលនៅជាប់ព្រំដែន រាជរដ្ឋាភិបាលក៏បានធ្វើការសម្របសម្រួលហើយដែរ។ ដូច្នេះអ្វីដែលត្រូវធ្វើ គឺការផ្ទៀងផ្ទាត់ ពីការបាត់បង់ និងខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ពួកគាត់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានផ្ដល់នូវទំហំដី ២ហិកតា ដើម្បីធ្វើផ្ទះសម្បែង និងធ្វើកសិកម្មជូនពួកគាត់ផងដែរ៕




ដោយ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


