ព័ត៌មានជាតិ
រូបសំណាកព្រះវិស្ណុគង់លើគ្រុឌ ត្រូវបានរដ្ឋបាលខេត្តសៀមរាប យាងមកគង់នៅទីតាំងចាស់វិញហើយ
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបរួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញធ្វើពិធីបួងសួងយាងរូបសំណាកព្រះវិស្ណុគង់លើគ្រុឌ ពីខេត្តឧត្តរមានជ័យឱ្យគង់កន្លែងដើមវិញ ស្ថិតនៅចំណុចរង្វងមូលគ្រុឌ ផ្លូវទៅជាតិលេខ៦ ផ្លូវបំបែកទៅព្រលាយន្តហោះអន្តរជាតិសៀមរាបចាស់ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

ដោយរដ្ឋបាលខេត្តបានធ្វើការកែសម្រួលរូបសំណាក នៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ)ផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ ដោយបានរៀបចំក្រុងពលីបួងសួង សុំយាងព្រះបាទជ័យវរ្ម័នទី៧ ពីចំណុចរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ) យាងព្រះអង្គទៅគង់នៅ វត្តរាជបូណ៌ ហើយនឹងរៀបចំយករូបសំណាកព្រះវិស្ណុគង់លើគ្រុឌ (ដែលជារូបដើម) មកដាក់នៅទីតាំងដើមវិញ។ ជាមួយនេះ ក៏មានការរៀបចំពិធីបួងសួងសុំសេចក្តីសុខសប្បាយជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា រូបសំណាកព្រះវិស្ណុគង់លើគ្រុឌនេះ គឺជារូបសំណាក់ដែលមានអត្តសញ្ញាណ និងទាក់ទងជិតស្និទ្ធជាមួយប្រវត្តិសាស្ត្រ វប្បធម៌ និងទេសចរណ៍របស់ខេត្តសៀមរាប ដូច្នេះការយាងត្រឡប់ទៅកន្លែងដើមវិញ គឺមានន័យសំខាន់ក្នុងការរក្សាភាពត្រឹមត្រូវនៃទីតាំងប្រវត្តិសាស្ត្រ និងអត្ថន័យសិល្បៈ។

ការដែលរដ្ឋបាលខេត្តសៀមរាប យាងរូបសំណាក់ព្រះវិស្ណុគង់លើខ្នងគ្រុឌត្រឡប់មកវិញ គឺជាការអនុវត្តតាមគោលការណ៍ថែរក្សា និងគោរពតម្លៃដើមនៃសម្បត្តិវប្បធម៌ និងសិល្បៈជាតិ និងតាមការស្នើសុំពីប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលមានជំនឿទៅលើរូបសំណាកព្រះវិស្ណុគង់លើគ្រុឌនេះផងដែរ។

ជាពិសេសទីតាំងរង្វង់មូលផ្លូវជាតិលេខ៦(រង្វង់មូលមុខគ្រុឌ)នេះ គឺជាច្រកចូលសំខាន់មួយសម្រាប់ភ្ញៀវទេសចរណ៍ មុនចូលទៅកាន់តំបន់អង្គរ និងទីក្រុងសៀមរាប។ ដូច្នេះ រូបសំណាក់ព្រះវិស្ណុគង់លើខ្នងគ្រុឌ ត្រូវបានយកទៅដាក់វិញ ដើម្បីបន្តបម្រើជាសញ្ញាសម្គាល់វប្បធម៌ និងជាទេសភាពទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។

ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប យ៉ាងច្រើនកុះករបានឈរអមសងខាងផ្លូវដើម្បីទទួលរូបសំណាកព្រះវិស្ណុគង់លើគ្រុឌមកគង់នៅកន្លែងដើមវិញ ដោយពួកគាត់បានបង្ហាញពីការគ្រាំទ្រ និងសប្បាយចិត្តជាខ្លាំង ព្រោះពួកគាត់ចង់បានរូបសំណាកព្រះវិស្ណុគង់លើគ្រុឌ ឱ្យគង់កន្លែងដើមនេះវិញ ជាយូមកហើយ ដោយពួកគាត់មានជំនឿថា កាលរូបសំណាកព្រះវិស្ណុគងលើគ្រុឌគង់នៅទីតាំងដើមនេះ គឺប្រជាពលរដ្ឋតែងតែជួបនូវសេចក្តីសុខច្រើនរហូតមក៕
ដោយ ៖ជុន កុសល




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


