ព័ត៌មានជាតិ
ស.ស.យ.ក និង រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំសង្ក្រាន្តភៀសសឹកនៅមណ្ឌលសុវត្ថិភាពស្រុកស្រីស្នំ និង ស្រុកក្រឡាញ់
នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ នេះ ក្នុងស្មារតីចែករំលែកសេចក្ដីសុខ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋភៀសសឹក សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកស្រីស្នំ និង រដ្ឋបាលស្រុកក្រឡាញ់ បានសហការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ជាមួយគ្រួសារភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តប្រាសាទបុទុមមោង និងវត្តពោធិក្រឡាញ់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលឆាប់ៗ ខាងមុខ។


លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ បានឱ្យដឹងថា ការរៀបចំកម្មវិធីនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្លាំងពីសុខទុក្ខ ការលំបាក និងការរស់នៅរបស់ពលរដ្ឋភៀសសឹក កំពុងបន្តការស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនានាក្នុងខេត្ត ដែលមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានវិញបាន ដោយសារការឈ្លានពានរបស់កងទ័ពថៃ។ លោកថា នេះជាទីតាំងទី ២ ដែលអាជ្ញាធរស្រុកស្រីស្នំ បានរៀបចំកម្មវិធីជួបជុំជាមួយគ្រួសារភៀសសឹកកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព។


ដោយឡែក លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ ក៏បានឱ្យដឹងដែរថា ការរៀបចំនេះមានកម្មវិធីជាច្រើន ដូចជា កម្មវិធីសាសនា ពិធីក្រុងពាលី ពិធីពូនភ្នំខ្សាច់ ពិធីស្រង់ព្រះ ជូនលោកតា លោកយាយ ឪពុកម្ដាយ នៃគ្រួសារភៀសសឹក ទស្សនាការរាំរបាំប្រជាប្រិយ និងរាំកម្សាន្តស្គរដៃ ការលេងល្បែងប្រជាប្រិយ ចោលឈូង លាក់កន្សែង វាយក្អម ទាញព្រ័ត្រ ពិសានំបញ្ចុកសាមគ្គីទាំងអស់គ្នា និងពេលយប់ទស្សនាល្ខោនជាដើម។


ជាមួយនឹងការរៀបចំនេះដែរ ពលរដ្ឋភៀសសឹក បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរស្រុក ដែលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគាត់ ជាពិសេសនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានរៀបចំកម្មវិធីសង្ក្រាន្តតាមតំបន់ភៀសសឹក បង្កើនការជួបជុំ សប្បាយរីករាយ និងផ្ដល់ភាពកក់ក្ដៅ ដោយមិនមានអារម្មណ៍ថាឯកោ៕
អត្ថបទ ៖ គឿនវេត

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


