Connect with us

ព័ត៌មានជាតិ

ស.ស.យ.ក និង រដ្ឋបាលខេត្តសៀមរាប រៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ជាមួយ គ្រួសារភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តធម្មរង្សីសំពៅលូន

បានផុស

នៅ

នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលស្រុកក្រឡាញ់ បានសហការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ជាមួយគ្រួសារភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តធម្មរង្សីសំពៅលូន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗ ខាងមុខ និងដើម្បីផ្ដល់ភាពរីករាយ លើកទឹកចិត្តគ្រួសារភៀសសឹកកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងស្រុកក្រឡាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានឲ្យដឹងថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីរក្សាវប្បធម៌ ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ ក៏ដូចជាការយកចិត្តទុកដាក់ ការលើកទឹកចិត្ត ការផ្ដល់កម្លាំងចិត្ត និងអាចធ្វើឲ្យរសាយទុក្ខកង្វល់របស់ជនភៀសសឹក តាមរយៈការបង្កើតបរិយាកាសសប្បាយរីករាយតាមបែបប្រពៃណី ដូចជា ការលេងល្បែងប្រជាប្រិយ ការធ្វើបុណ្យទានរួមគ្នា ដែលបង្ហាញពីការសាមគ្គីភាព និងការគោរពស្រឡាញ់រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាមួយនឹងពលរដ្ឋរងគ្រោះពីសង្គ្រាមឈ្លានពានរបស់ថៃ។

លោក សុខ ណារ៉េត បានបញ្ជាក់ថា ការរៀបចំនេះមានកម្មវិធីជាច្រើន ដូចជា ៖ កម្មវិធីសាសនា ពិធីក្រុងពាលី ពិធីពូនភ្នំខ្សាច់ ពិធីស្រង់ព្រះ ជូនលោកតា លោកយាយ ឪពុកម្ដាយ នៃគ្រួសារភៀសសឹក ទស្សនាការរាំរបាំប្រជាប្រិយ និងរាំកម្សាន្តស្គរដៃ ការលេងល្បែងប្រជាប្រិយ ចោលឈូង លាក់កន្សែង វាយក្អម ទាញព្រ័ត្រ លោតបាវ ពិសារនំបញ្ចុកសាមគ្គីទាំងអស់គ្នា និងពេលយប់ទស្សនាល្ខោន និងអាយ៉ៃជាដើម៕

‎អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម