Connect with us

ជីវិតកម្សាន្ដ

ដេត ស្រីនាឌ ត្រៀមខ្លួនតំណាងកម្ពុជាក្នុងការប្រកួតសម្រស់អន្តរជាតិ Miss Charm នៅវៀតណាម

បានផុស

នៅ

ទីបំផុតម្ចាស់មកុដ Miss Lakamo Cambodia 2025 កញ្ញាដេត ស្រីនាឌ ត្រូវបានជ្រើសរើសក្លាយជាបវរកញ្ញាតំណាងកម្ពុជាដើម្បី ចូលរួមប្រកួតនៅលើឆាកអន្តរជាតិក្នុងនាមជាម្ចាស់មកុដថ្មីនៃកម្មវិធី Miss Charm Cambodia 2025 នៅទឹកដីប្រទេសវៀតណាម នាដំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ដេត ស្រីនាឌ បានបញ្ជាក់ឱ្យដឹងកាលពីថ្មីៗមុននេះថា នាងនឹងតំណាងប្រទេសកម្ពុជានៅក្នុងកម្ម​វិធី​ប្រកួតសម្រស់អន្តរជាតិដ៏អស្ចារ្យ Miss Charm International នៅ​ប្រទេសវៀតណាមនៅខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥។ ដំណឹងនេះ បានធ្វើឱ្យអ្នកគាំទ្របង្ហាញការចូលរួមអបអរ និងជូនពរបវរកញ្ញារូបនេះ ឱ្យទទួលបានជ័យជំនះត្រឡប់មកវិញផងដែរ។

កញ្ញា ដេត ស្រីនាឌ បានឱ្យដឹងបែបនេះថា ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំដេត ស្រីនាឌ នឹងតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងកម្មវិធីប្រកួតសម្រស់អន្តរជាតិដ៏អស្ចារ្យ Miss Charm នៅទឹកដីប្រទេសវៀតណាមដែលនឹងប្រព្រឹត្តិឡើងនៅខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ​នេះ​។

សូមជម្រាបដែរថា កញ្ញា ដេត ស្រីនាឌ បានសម្រេចក្ដីស្រមៃរបស់ខ្លួនម្ដងទៀត លើវិស័យបវរកញ្ញាដោយនាងចូលខ្លួនប្រកួតដណ្ដើមបានជ័យលាភី និងគ្រងមកុដជាលើកដំបូង ក្នុងកម្មវិធី Miss Lakamo Cambodia 2025 កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ បន្ទាប់ពីមានឱកាសគ្រងមកុដបវរកញ្ញាពេលនាងកំពុងតែសាងកេរ្តិ៍ឈ្មោះជាថ្មីឡើងវិញលើវិស័យមួយនេះ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម