ជីវិតកម្សាន្ដ
ដេត ស្រីនាឌ តំណាងកម្ពុជា បង្ហាញខ្លួនលើឆាកលំដាប់អន្តរជាតិនៅវៀតណាមយ៉ាងជឿជាក់
អតីតបវរកញ្ញា Miss Planet Cambodia 2024 កញ្ញា ដេត ស្រីនាឌ ខណ:ដែលបានឱកាសស្ដារកេរ្តិ៍ឈ្មោះឡើងវិញនោះថ្មីៗនេះនាងបានលេចវ ត្តមាននភលើឆាកលំដាប់អន្តរជាតិនាប្រទេសវៀតណាម ធ្វើឱ្យអ្នកគាំទ្រសរសើរ។
ប្រាកដណាស់មុនពេលចាកចេញពីប្រទេសកម្ពុជា ដេត ស្រីនាឌ ធ្លាប់បានប្រកាសតាំងចិត្តខ្ពស់ក្នុងការប្តេជ្ញាឆន្ទ:របស់ខ្លួន ដើម្បីនាំយកទង់ជាតិកម្ពុជាទៅកាន់ពិភពលោកម្តងទៀត។ តួយ៉ាងថ្មីៗកន្លងទៅនេះ នាងក៏ទទួលបានឱកាសស្ដារកេរ្តិ៍ឈ្មោះឡើងវិញលើវិស័ យបវរកញ្ញា។
លើសពីនេះ ដេត ស្រីនាឌ ត្រូវបានជ្រើសរើសជាតារាបង្ហាញម៉ូដតំណាងឱ្យកម្ពុជាក្នុងចូលរួមក្នុងកម្មវិធី Global Student Fashion Week នៅឯប្រទេសវៀតណាមផងដែរ។ កម្មវិធី Global Student Fashion Week គឺជាកម្មវិធីលំដាប់អន្តរជាតិដ៏ធំមួយដែលរៀបចំឡើងនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីតារាបង្ហាញម៉ូដល្បីៗជុំវិញពិភពលោក។
នៅក្នុងកម្មវិធីនេះដែរ សម្រាប់តារាបង្ហាញម៉ូដតំណាងកម្ពុជាកញ្ញា ដេត ស្រីនាឌ បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងពិសេសក៏ឆក់បានការគាំទ្រច្រើនដោយនាងបានដើរបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ប្រពៃណីវៀតណាមយ៉ាងជឿជាក់។
គួរបញ្ជាក់ថា មុនពេលចេញទៅវៀតណាម ដេត ស្រីនាឌ បានអះអាងថា នាងនឹងលើកទង់ជាតិកម្ពុជាម្តងទៀតទៅកាន់ពិភពលោក នាងពិតជារំភើបដែលត្រូវបានជ្រើសរើស ជាតារាបង្ហាញម៉ូតតំណាងឱ្យកម្ពុជានៅឯប្រទេសវៀតណាម ក្នុងចំណោមតារាបង្ហាញម៉ូតជុំវិញពិភពលោក នៅក្នុងកម្មវិធី Global Student Fashi on Week៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


