ជីវិតកម្សាន្ដ
ដេត ស្រីនាឌ សន្យាបន្តផលិតមាតិកាផ្សព្វផ្សាយតំបន់ទេសចរណ៍ វប្បធម៌ អរិយធម៌ ទៅកាន់ពិភពលោក
ស្របពេលដែលអាជីពសិល្ប:កំពុងមានការមមារញឹកគួរសម បវរកញ្ញាកម្ពុជា ដេត ស្រីនាឌ បានធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែមានការសរសើរ និងចាប់អារម្មណ៍លើសកម្មភាពផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ ខណ: ស្រីនាឌ ក៏បានអះអាងនូវឆន្ទ:របស់ខ្លួន ថានឹងបន្តធ្វើវីដេអូមាតិការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ និងវប្បធម៌ ទៅកាន់ពិភពលោកបន្ថែមទៀត។

ជាការពិត កញ្ញា ដេត ស្រីនាឌ បានសម្រេចក្ដីស្រមៃរបស់ខ្លួនម្ដងទៀតលើវិស័យបវរកញ្ញា ដោយចូលខ្លួនប្រកួតដណ្ដើមបានជ័យលាភី និងបានគ្រងមកុដក្នុងកម្មវិធី Miss Lakamo Cambodia 2025 កាលពីថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៥ កន្លងទៅ។ បន្ទាប់ពីមានឱកាសគ្រងមកុដបវរកញ្ញា ពេលកញ្ញាកំពុងសាងកេរ្តិ៍ឈ្មោះជាថ្មីឡើងវិញលើវិស័យ មួយនេះ។
តាមរយៈសារពីទំព័រហ្វេសប៊ុក កញ្ញា ដេត ស្រីនាឌ បង្ហាញការតាំងចិត្តថា “នាងខ្ញុំ ដេត ស្រីនាឌ នឹងសន្យាថានៅតែបន្តធ្វើវីដេអូមាតិកាផ្សព្វផ្សាយពីតំបន់ទេសចរណ៍ វប្បធម៌ អរិយធម៌ ទៅកាន់ពិភពលោក”។

គួររម្លឹកថាកញ្ញា ដេត ស្រីនាឌ កាលពីថ្មីៗកន្លងទៅ បានបញ្ចប់បេសកកម្មរបស់ខ្លួនយ៉ាងរលូនក្នុងការតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Charm 2025 នៅឯប្រទេសវៀតណាមកាលពីអំឡុងដើមខែធ្នូ ឆ្នាំ២០២៥៕ ដោយ៖ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


