ជីវិតកម្សាន្ដ
ដេត ស្រីនាឌ ត្រៀមតំណាងកម្ពុជាចូលរួមកម្មពិធីលំដាប់អន្តរជាតិនៅវៀតណាម ខណ:ប្រកាសឆន្ទ:បែបនេះ
អតីតបវរកញ្ញា Miss Planet Cambodia 2024 កញ្ញា ដេត ស្រីនាឌ បានប្រកាសការតាំងចិត្តខ្ពស់ បង្ហាញឆន្ទ:របស់ខ្លួនដើម្បីនាំយកទង់ជាតិកម្ពុជាទៅកាន់ពិភពលោកម្តងទៀត ខណ:កំពុងត្រៀមតំណាងកម្ពុជា ចូលរួមកម្មពិធីលំដាប់អន្តរជាតិនៅវៀតណាម។

ការប្រកាសឆន្ទ:របស់កញ្ញា ដេត ស្រីនាឌ បន្ទាប់ពីនាងទទួលបានឱកាសជ្រើសរើសឱ្យក្លាយជាតារាតំណាងកម្ពុជា សម្រាប់ដើរបង្ហាញក្នុងវិធី Global Student Fashion Week ដែលប្រជុំទៅដោយតារាបង្ហាញម៉ូតលេចធ្លោជាច្រើនមកពីបណ្តាប្រទេសផ្សេងៗគ្នានៅជុំវិញពិភពលោក។
តាមការបញ្ជាក់ឱ្យដឹងពីកញ្ញាដេត ស្រីនាឌចំពោះកម្ម វិធីនេះគឺរៀបចំធ្វើឡើងរយៈពេល២ថ្ងៃ ដោយចាប់ថ្ងៃ ទី១៥ ដល់ថ្ងៃទី១៧ខែមីនាឆ្នាំ២០២៥ នៅទីក្រុងហា ណូយ ប្រទេសវៀតណាមខណ: ដេត ស្រីនាឌ បានប្តេជ្ញាចិត្តនឹងធ្វើឱ្យបានល្អបំផុតដើម្បីលើកមុខមាត់ ប្រទេសជាតិ។
អតីតបវរកញ្ញា Miss Planet 2024 រូបនេះ បានរៀបរាប់ថា ខ្លួននឹងលើកទង់ជាតិកម្ពុជាម្តងទៀតទៅកាន់ពិភពលោក។ កញ្ញាថា “នាងខ្ញុំពិតជារំភើបដែលត្រូវបានជ្រើសរើសជាតារាបង្ហាញម៉ូតតំណាងឱ្យកម្ពុជា នៅឯប្រទេសវៀតណាម ក្នុងចំណោមតារាបង្ហាញម៉ូតជុំវិញពិភពលោកនៅក្នុងកម្មវិធី Global Student Fashion Week ។
កញ្ញា ដេត ស្រីនាឌ បាននិយាយបន្ថែមថា សូមចូលរួមជាមួយនាង ដើម្បីបំពេញដំណើរនេះនៅទីក្រុងហាណូយប្រទេសវៀតណាម ចន្លោះថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០២៥ ក្នុងកម្មវិធី Global Student Fashion Week៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


