ជីវិតកម្សាន្ដ
បវរកញ្ញាកម្ពុជា ២រូប កំពុងនាំយកទង់ជាតិចេញទៅប្រកួតលើឆាកអន្តរជាតិ នៅវៀតណាម “Miss Cosmo និង Miss Charm”
ទស្សនិកជន និងអ្នកស្រលាញ់វិស័យបវរកញ្ញាកម្ពុជា កំពុងតែចាប់អារម្មណ៍តាមដានដំណើរចេញទៅប្រកួតសម្រស់លើឆាកអន្តរជាតិពីសំណាក់បវរកញ្ញាកម្ពុជា២រូប ដែលត្រៀមបង្ហាញទង់ជាតិ និងវប្បធម៌កម្ពុជា នៅលើឆាកប្រកួតនៃកម្មវិធីធំៗ ចំនួន២ នៅប្រទេសវៀតណាម នាចុងខែវិច្ឆិកានេះ។

បវរកញ្ញាកម្ពុជាទាំង២រូប ដែលបានចេញទៅប្រកួតនៅលើប្រទេសវៀតណាមនោះ គឺកញ្ញា ផន ស្រីពី ដែលជាម្ចាស់មកុដ Miss Cosmo Cambodia 2025 បានចេញដំណើរទៅកាន់ប្រទេសវៀតណាមហើយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីតំណាងកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធីអន្តរជាតិ Miss Cosmo 2025 ដែលត្រៀមប្រព្រឹត្តឡើងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងដំណើរទៅកាន់ឆាកអន្តរជាតិនេះកញ្ញា ផន ស្រីពី ក៏ទទួលសារគាំទ្រលើកទឹកចិត្ត និងជូនពរជាច្រើនពីរៀមច្បងវិស័យបវរកញ្ញា ក៏ដូចជាមហាជនអ្នកគាំទ្រជាច្រើនលើបណ្ដាញសង្គម។ តួយ៉ាង កញ្ញា ប៉ូគីមថេង សុធីតា, បវរកញ្ញាហ្វីយ៉ារា និង ជូរី ល្អហួស ក៏បានចូលរួមផ្ដល់កម្លាំងចិត្តដល់បវរកញ្ញាកម្ពុជារូបនេះដូចគ្នា។



ចំណែកឯបវរកញ្ញា ដេត ស្រីនាឌ ក៏នឹងនាំយកទង់ជាតិកម្ពុជាចេញទៅកាន់ប្រទេសវៀតណាមមួយដែរ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិកម្មវិធី Miss Charm 2025 ដែលនឹងចាប់ផ្ដើមចូលការប្រកួតនៅចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះផងដែរ។


ចំពោះដំណើរឆ្ពោះទៅកាន់ឆាកអន្តរជាតិរបស់បវរកញ្ញាកម្ពុជា ទាំង២រូបនេះ គឺកំពុងទទួលបានការគាំទ្រលើកទឹកចិត្តនិងពាក្យជូនពរពីមហាជនព្រមទាំងរៀមច្បងក្នុងវិស័យបវរកញ្ញាជាច្រើន ដោយដាក់ក្តីរំពឹងថា អ្នកទាំង២អាចនឹងទទួលបានជោគជ័យត្រឡប់មកកម្ពុជាវិញ៕ ដោយ ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


