ព័ត៌មានអន្ដរជាតិ
រយៈពេលមួយសប្ដាហ៍ ថៃជួបហេតុការណ៍ភ្លើងឆេះបន្តកន្ទុយគ្នា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod និង Fire and Rescue Thai ក្នុងរយៈពេលមួយសប្តាហ៍ប្រទេសថៃបានជួបហេតុការណ៍ភ្លើងឆេះជាច្រើនកន្លែងទូទាំងប្រទេសដូចជាភ្លើងឆេះបារ ភ្លើងឆេះវិហារក្នុងវត្ត ផ្សារ និងអគារស្នាក់នៅជាច្រើនកន្លែងបង្កការខូចខាតរាប់ម៉ឺនដុល្លារអាមេរិក។

អគ្គិភ័យដ៏រន្ធត់ទាំងនោះរួមមានកាលពីថ្ងៃទីកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ អគ្គិភ័យមួយបានឆាបឆេះវិហារ ក្នុងវត្ត Wat Bo Haeo ស្រុក Mueang ខេត្ត Lampang។ នៅខាងក្នុងវិហារមានសំណង់សាសនា និងវត្ថុបុរាណជាច្រើនសតវត្សមកហើយ រួមទាំងរូបសំណាកព្រះពុទ្ធដែលមានតម្លៃជាង ៣ លានបាត (៨ ម៉ឺន៤ពាន់ដុល្លារ) ដែលភាគច្រើនត្រូវបានខូចខាត។ តាមការពិនិត្យបឋមបានសន្និដ្ឋានថា អគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីកង្ហារពិដាន។

កាលពីល្ងាចថ្ងៃទី ១៥ ខែសីហាអគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះបារដ៏ល្បីមួយ នៅក្នុងផ្សារ Sombat Buri ក្នុងស្រុក Bang Bua Thong ខេត្ត Nonthaburi ដោយបានបង្កឱ្យមានភាពចលាចល មនុស្សម្នាក្នុងបារនិងប្រជាជនក្បែរនោះត្រូវជម្លៀសចេញ មុនពេលមានក្រុមសង្គ្រោះបន្ទាន់ចេញអន្តរាគមន៍។

នៅល្ងាចថ្ងៃទី ១៥ ខែសីហា ដដែលនោះ ក៏មានអគ្គិភ័យមួយទៀតឆាបឆេះអគារខុនដូដ៏ប្រណិតជាន់ទី២៨នៅលើផ្លូវ Ramkhamhaeng ក្នុងទីក្រុងបាងកក បញ្ចេញផ្សែងហុយសន្ធោសន្ធៅ បង្កឲ្យមានការជម្លៀសប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនោះទៅកាន់ទីសុវត្ថិភាពជាបន្ទាន់។
កាលពីម្សិលមិញនេះ ក៏មានអគ្កិភ័យដ៏សន្ធោសន្ធៅលេបត្របាក់វិហារមួយស្ទើរទាំងស្រុង ក្នុងវត្ត Pa Phai ដែលជាវត្តដ៏ល្បីល្បាញមួយនៅក្នុងស្រុក Mae Rim ខេត្ត ឈៀងម៉ៃ នាវេលាទៀបភ្លឺ។ ក្នុងអគ្កិភ័យនោះព្រះពុទ្ធបដិមាមួយអង្គ និងរូបសំណាកព្រះពុទ្ធបដិមាធំមួយអង្គបានរងការខូចខាតធ្ងន់ធ្ងរ។ ការប៉ាន់ស្មានដំបូងការខូចខាតមានចំនួនទឹកប្រាក់ប្រហែល ៣ លានបាត (៨ ម៉ឺន៤ពាន់ដុល្លារ)។
ហេតុការណ៍ភ្លើងឆេះទាំងនេះខ្លះដឹងមូលហេតុ ខណៈខ្លះមិនទាន់ដឹងមូលហេតុនិងកំពុងស៉ើបអង្កេត។ ក្រៅពីអគ្គិភ័យធំៗទាំងនេះ ក្នុងមួយសប្ដាហ៍នៅមានអគ្កិភ័យឆាបឆេះផ្ទះ កន្លែងធ្វើអាជីវកម្មនិងកន្លែងស្នាក់នៅជាច្រើនកន្លែងទៀតបន្តកន្ទុយគ្នាឥតដាច់។ ទោះបីមិនមានអ្នកស្លាប់តែបានបង្កការខូចខាតក៏មិនតិចដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


