Connect with us

ព័ត៌មានអន្ដរជាតិ

ចៅក្រម Frank Caprio រហស្សនាម«ចៅក្រមល្អបំផុតលើលោក» ទទួលមរណភាពក្នុងវ័យ៨៨ឆ្នាំ

បានផុស

នៅ

ចៅក្រម Frank Caprio ដែល​បាន​ល្បី​ជា​អន្តរជាតិ​ចំពោះ​សេចក្តី​សប្បុរស និង​មេត្តា​របស់​គាត់​ក្នុង​កម្មវិធី​ទូរទស្សន៍ «Caught in Providence» បាន​ទទួល​មរណភាព​ហើយ​នៅ​វ័យ ៨៨ឆ្នាំ។

ចៅក្រម Frank Caprio (រូបថត៖ Wiki Common)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រួសាររបស់លោក Frank Caprio បានប្រកាសថា គាត់បានទទួលមរណភាពនៅ​​ថ្ងៃព្រហស្បតិ៍​ទី​២១​ខែ​សីហា​នេះ បន្ទាប់ពី​ប្រយុទ្ធជាមួយជំងឺមហារីកលំពែងអស់​រយៈពេល​ជា​យូរ។

ចៅក្រម Caprio បានបម្រើការជាចៅក្រមតុលាការក្រុងនៅទីក្រុង Providence រដ្ឋ Rhode Island អស់រយៈពេលជិតបួនទសវត្សរ៍។ គាត់ទទួលបានរហស្សនាមថាជា «ចៅក្រម​ល្អ​បំផុត​​ក្នុងពិភពលោក» សម្រាប់ភាព​អត់ធ្មត់ និងការយោគយល់​របស់គាត់​នៅ​ក្នុង​តុលាការ​ចំពោះ​ប្រជាពលរដ្ឋ​​ដែល​​បំពាន​ច្បាប់​ចរាចរណ៍ ដោយ​គាត់​បានឆ្លៀតពេលស្តាប់រឿងផ្ទាល់ខ្លួនរបស់ពួកគេ។

ដំណើរការក្នុងបន្ទប់សវនាការរបស់គាត់ ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធី «Caught in Providence» ពីឆ្នាំ​២០១៨ ដល់ឆ្នាំ​២០២០។ ឈុតខ្លីៗពីកម្មវិធីដែលបង្ហាញពីទំនាក់ទំនងដ៏​ល្អ​របស់គាត់ជាមួយចុងចោទ ត្រូវបាន​បន្ត​ចែករំលែក និងទស្សនា​រាប់ពាន់​លាន​ដង​​នៅលើបណ្តាញសង្គមអស់រយៈពេលជាច្រើនឆ្នាំក្រោយមក។

ប៉ុន្មានខែមុនពេលគាត់ស្លាប់ គាត់បានបោះពុម្ភសៀវភៅមួយក្បាលដែលមានចំណងជើងថា «Compassion in Court» ដោយចែករំលែកមេរៀនជីវិតដែលគាត់បានរៀនពីសេចក្តីសប្បុរស​អំឡុង​ពេល​​​ធ្វើ​ជា​ចៅក្រម៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម