Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលត្រៀមបូមស្តារផ្លូវនាវា ពីភ្នំពេញ-ក្រចេះ និងទៅខេត្តកំពង់ឆ្នាំង

បានផុស

នៅ

លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារគម្រោងស្តីពីផែនការបូមស្តារផ្លូវនាវាចរណ៍ពីភ្នំពេញ-ក្រចេះ និងភ្នំពេញ-កំពង់ឆ្នាំង ក្រោមវត្តមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពី រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា និងឯកភាពលើយន្តការរួមក្នុងការអនុវត្តគម្រោងកែលម្អផ្លូវនាវាចរណ៍ពី ភ្នំពេញ-កំពង់ចាម និងភ្នំពេញ-កំពង់ឆ្នាំង ដែលជាគម្រោងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាគម្រោងដែលស្ថិតនៅក្នុងលក្ខខណ្ឌបង្អង់នៃកិច្ចសន្យាភាពជាដៃគូររវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ។

ជាមួយគ្នានេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដឹកនាំសម្របសម្រួលក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីអនុវត្តគម្រោងខាងលើឱ្យមានប្រសិទ្ធភាព និងស័ក្កិសិទ្ធភាព ឱ្យសម្របតាមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរួមមានគម្រោងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម