Connect with us

ព័ត៌មានអន្ដរជាតិ

តំណាងរាស្រ្តថៃ ឈ្លោះគ្នាផ្អើលសភា បង្កជាចលាចល

បានផុស

នៅ

ភាពចលាចលបានកើតឡើងក្នុងសភាថៃ អំឡុងសម័យប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ទី២១ខែសីហាឆ្នាំ២០២៥ ជុំវិញការជជែកដេញដោលលើអនុស្សរណៈយោគយល់ (MOU) លេខ ៤៣ និង ៤៤ ដែលជាឯកសារទាក់ទងនឹងកិច្ចព្រមព្រៀងអធិបតេយ្យភាពនៅតាមព្រំដែនសមុទ្ររវាងប្រទេសថៃនិងកម្ពុជា។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជម្លោះកើតឡើងនៅពេលអនុប្រធានរដ្ឋសភា លោក Chaiya Promma មកពីគណបក្ស ភឿថៃ បានលើកពេលប្រជុំ ដោយមិនប្រកាសជាមុន ឬផ្តល់ការពន្យល់ណាមួយឡើយ ធ្វើឲ្យតំណាងរាស្រ្តផ្សេងទៀតស្រឡាំងកាំង។

កត្តានេះហើយទើបធ្វើឲ្យគណបក្សប្រឆាំងផ្ទុះកំហឹង និងចោទគណបក្សភឿថៃ ក្បត់សន្យា ព្រោះរដ្ឋាភិបាលនិងគណបក្សប្រឆាំង បានឯកភាពគ្នារួចទៅហើយថានឹងជជែកដេញដោលបិទទ្វារនៅថ្ងៃនោះ។

មិនត្រឹមប៉ុណ្ណឹង គណបក្សប្រឆាំង ថែមទាំងរិះគន់ចំៗថា រដ្ឋាភិបាលលើកពេលប្រជុំនេះ គឺដើម្បីគេចវេសការជជែកដេញដោលដ៏តានតឹង ដែលអាចនឹងធ្វើឲ្យពួកគេចាញ់ ឬមានហេតុផលអ្វីលាក់បាំង។ ក្រោយមកក៏កើតមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ក ផ្អើលសភាតែម្តង។

(រូបថត៖ Thai PBS)

ប្រធានគណបក្សប្រជាជនថៃ លោក Natthaphong Ruengpanyawut បានប្រាប់អ្នកសារព័ត៌មានក្រោយការលើកពេលនោះថា នេះមិនមែនទើបលើកទីមួយទេ ដែលរដ្ឋាភិបាលពន្យារពេលកិច្ចប្រជុំសភា ដើម្បីចៀសវាងការជជែកពិភាក្សាលើបញ្ហាសំខាន់ ពីព្រោះពួកគេមើលឃើញថា ខ្លួនចាញ់ប្រៀប។

ចលាចលនេះបានបង្ហាញដល់ពិភពលោកយ៉ាងច្បាស់អំពីភាពតានតឹងនយោបាយ និងភាពអស្ថិរភាពរបស់រដ្ឋាភិបាលចម្រុះនាពេលបច្ចុប្បន្ននៅក្នុងប្រទេសថៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ បើកការវាយប្រហារទៀតហើយ រុញសភាពការណ៍ចលាចលខ្លាំង 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម