ព័ត៌មានអន្ដរជាតិ
រញ្ជួយដីកម្រិត ៤,១រ៉ិចទ័រនៅរដ្ឋ Johor ប្រទេសម៉ាឡេស៊ី
ការរញ្ជួយដីកម្រិត៤,១រ៉ិចទ័រ បានវាយប្រហារនៅជិតទីក្រុង Segamat ក្នុងរដ្ឋ Johor នៅព្រឹកថ្ងៃអាទិត្យទី២៤ខែសីហានេះ ដោយបង្កការញ័រដល់រដ្ឋជាច្រើនផ្សេងទៀតនៅភាគខាងត្បូងប្រទេសម៉ាឡេស៊ី។

យោងតាមនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MetMalaysia) ការរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ៦ និង ១៣នាទីព្រឹក ម៉ោងក្នុងស្រុក នៅជម្រៅ ១០គីឡូម៉ែត្រ។ ការញ័រត្រូវបានគេសង្កេតឃើញកើតឡើងក្នុងតំបន់ជាច្រើននៃរដ្ឋ Johor, Negeri Sembilan, Melaka និងភាគខាងត្បូង Pahang។ អភិបាលក្រុង Johor លោក Datuk Onn Hafiz Ghazi បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ស្តីពីការស្លាប់ ឬការខូចខាតទ្រព្យសម្បត្តិណាមួយឡើយ ហើយអាជ្ញាធរបានណែនាំសាធារណជនឲ្យនៅឆ្ងាយពីសំណង់ដែលមិនមានសុវត្ថិភាព។
សូមជម្រាបថា នៅខែមីនាឆ្នាំ២០២៥ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា និងផ្នែកខ្លះនៃប្រទេសថៃ និងវៀតណាម អ្នកជំនាញម៉ាឡេស៊ីបានព្រមានថា ប្រទេសនេះគួរតែរក្សាការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដី ទោះបីជាវាស្ថិតនៅក្រៅរង្វង់ភ្លើងប៉ាស៊ីហ្វិកក៏ដោយ។
នេះមិនមែនជាលើកទីមួយទេ ដែលម៉ាឡេស៊ីបានជួបប្រទះនឹងការរញ្ជួយដី ជាមួយនឹងចំណុចកណ្តាលដែលកើតចេញពីផ្ទៃដីរបស់ខ្លួន។
យោងតាមរបាយការណ៍ខែសីហាឆ្នាំ២០២៥របស់ The Star ទីក្រុង Johor បានជួបប្រទះការរញ្ជួយដីបែបនេះចំនួនពីរដងមកហើយនៅដើមឆ្នាំ១៩២២។ លើកទីមួយបានកើតឡើងនៅថ្ងៃទី៣១ខែមករាគឺនៅកម្រិត ៥,៤រ៉ិចទ័រ និងលើកទីពីរនៅថ្ងៃទី៧ខែកុម្ភៈ ៥,០រ៉ិចទ័រ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


