ព័ត៌មានជាតិ
ផែកុងតឺន័រ LM ២៦ ជាប់ព្រំដែនវៀតណាម ទីតាំងយុទ្ធសាស្រ្តច្រកដឹកទំនិញតាមទន្លេមេគង្គក្រោម
ស្ថិតនៅតាមដងទន្លេមេគង្គក្រោម ក្នុងភូមិសាស្រ្តភូមិកោះរការ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ចំណតផែរណបពហុបំណង LM២៦ មានទីតាំងនៅក្នុងតំបន់យុទ្ធសាស្ត្រនៅជិតព្រំដែនកម្ពុជា-វៀតណាម។
ចំណតផែរណបពហុបំណង LM២៦ បានក្លាយជាមជ្ឈមណ្ឌលសម្រាប់ការនាំចេញទំនិញកសិផល និងកសិឧស្សាហកម្ម ដូចជាស្រូវ និងដំឡូងមី ទៅទីផ្សារប្រទេសជិតខាង និងជាចំណុចនាំចូលដ៏សំខាន់សម្រាប់ធ្យូងថ្ម ដែលមានសារៈសំខាន់សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅក្បែរៗនោះ។

ចំណតផែរណបពហុបំណង LM២៦ ផ្តល់សេវាកម្មតម្រូវការរបស់អតិថិជន តាមរយៈក្រុមការងារដែលមានបទពិសោធន៍ និងហេដ្ឋារចនាសម្ព័ន្ធទំនើប ដែលធានានូវប្រតិបត្តិការលើកដាក់និងដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព។
លក្ខណៈសំខាន់ៗរបស់ចំណតផែរណបពហុបំណង LM២៦៖
ប្រភេទទំនិញ៖ ទំនិញកុងតឺន័រ ទំនិញចាក់ធារ និងទំនិញរាយ
ជម្រៅទឹក: ៤,៥-៥,៥ ម៉ែត្រនៅរដូវប្រាំង
ចម្ងាយ: ៣០០ -៣៧៥ Km ឬ ២២ – ៣០ ម៉ោង (ពី LM២៦ ទៅកំពង់ផែប្រទេសវៀតណាម)
ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ៖
ទំហំដី : ២០ ហិចតា
ចំណត៖ ១ ចំណត
ទរបង្ហូរទំនិញ៖ ៨ គ្រឿង
សមត្ថភាពដងយោង (Crawler Crane ១ ០០០តោន): ១០-១៥ MPH
ស្ថានីយជញ្ជីងថ្លឹង៖ ២ ស្ថានីយ
ឃ្លាំង៖ ១ (៣០ម៉ែត្រ x 50ម៉ែត្រ)



ចំណតផែរណបពហុបំណង LM២៦ ជាចំណតផែដែលមានការតភ្ជាប់ជាមួយបណ្តាញដឹកជញ្ជូនដ៏ធំទូលាយ ដែលភ្ជាប់ទៅដល់ផ្លូវជាតិលេខ ១ និងផ្លូវក្រាលកៅស៊ូឆ្ពោះទៅផ្សារអ្នកលឿង។ ការតភ្ជាប់នេះអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញចេញចូលចំណតផែរណបពហុបំណង LM២៦ ដោយរលូន។
ដោយទីតាំងអំណោចផល ហេដ្ឋារចនាសម្ព័ន្ធនិងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ចំណតផែរណបពហុបំណង LM២៦ ផ្តល់លក្ខខណ្ឌ និងតម្លៃប្រកួតប្រជែងសមស្រប ដែលធ្វើឱ្យចំណតផែរណបពហុបំណង LM២៦ ក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់ក្រុមហ៊ុន ដែលស្វែងរកដំណោះស្រាយដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្ត៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


