Connect with us

ព័ត៌មានជាតិ

ចំណត​ផែ​ទេសចរ TS១ ជិតផ្សារ​រាត្រី ពង្រឹង​ខ្លួន​ជំរុញ​ទិសដៅ​ទេសចរណ៍​តាម​ដងទន្លេ​នៅ​ភ្នំពេញ

បានផុស

នៅ

ចំណត​ផែអ្នក​ដំណើរ និង​ទេសចរ TS១ ស្ថិតនៅលើ​តិរវិថី​ព្រះស៊ីសុវត្ថិ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​អ្នកទេសចរ​អាច​ចុះ​ទូក ដើម្បី​គយគន់​ទេសភាព​មាត់ទន្លេ​ដ៏រស់រវើក​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ។

ចំណត​នេះ ជា​គោលដៅ​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ចង់​ធ្វើដំណើរ​កម្សាន្ត​តាម​ដង​ទន្លេសាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លក្ខណៈពិសេស​របស់​ចំណតផែ​អ្នកដំណើរ និង​ទេសចរ TS១

-ប្រភេទ៖ ជា​ចំណត​ស្ថានីយ​ទេសចរណ៍
-ជម្រៅ​ទឹក៖ ៤,៥ ម៉ែត្រ​នៅ​រដូវប្រាំង
-ចម្ងាយ៖ ២៤៥ គីឡូម៉ែត្រ ឬ ១២-១៥ ម៉ោង (ពីTS១ ទៅ​កំពង់ផែ​ក្នុង​ប្រទេស​វៀតណាម)
-ហេដ្ឋារចនាសម្ព័ន្ធ និង​គ្រឿងបរិក្ខារ៖
-ទំហំដី៖ ៦៦០០ ម៉ែត្រការ៉េ
-ចំណត៖ នាវា ២ គ្រឿង
-ស្ពាន​ផែ៖ ៣០m x ១២m & ៤៥m x១៥

ចំណត​ផែ​អ្នកដំណើរ និង​ទេសចរ TS១ ផ្តល់​សេវាកម្ម​ដូចខាងក្រោម៖

-ផ្តល់​ចំណតនាវា​ក្នុងស្រុក ក្នុងការ​ជិះទូក​កម្សាន្ត​តាមដងទន្លេ
-ផ្តល់​ចំណត​ដល់​នាវា​ទេសចរណ៍​អន្តរជាតិ

កំពង់ផែ​ស្វយ័ត​ភ្នំពេញ (ក.ស.ភ.) តាមរយៈ​ការ​វិនិយោគ​លើ​ការអភិវឌ្ឍ​ចំណត​ផែ​អ្នកដំណើរ និង​ទេសចរ TS១ បាន​ពង្រឹង​ខ្លួន​ជាចំណតផែ​ចម្បងក្នុង​ទីក្រុងភ្នំពេញ​ ដើម្បីជំរុញ​ទិសដៅ​ទេសចរណ៍​សំខាន់​តាម​ដងទន្លេ ដោយទាក់ទាញភ្ញៀវ​ទេសចរ​មកពី​ជុំវិញ​ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម