ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល វាយប្រហារលើរដ្ឋធានីប្រទេសយេម៉ែន ស្លាប់និងរបួសជាច្រើននាក់
អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែនកាលពីថ្ងៃអាទិត្យ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមឧទ្ទាមហ៊ូធី បានបាញ់មីស៊ីលគ្រាប់បែកចង្កោមទៅលើអ៊ីស្រាអែល ដែលជាលើកទីមួយចាប់តាំងពីឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៥ខែសីហា។

បើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុម ហ៊ូធី យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់ និង ៦៧ នាក់បានរងរបួស ខណៈដែលអ្នកស្រុកថាបានឮការបំផ្ទុះដ៏ខ្លាំងក្លានៅជិតវិមានប្រធានាធិបតី និងទីតាំងយោធា។
អ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅលើរោងចក្រថាមពល និងទីតាំងយោធា ដោយហៅពួកវាថាជាគន្លឹះនៃប្រតិបត្តិការរបស់ក្រុមហ៊ូធី ខណៈការវាយប្រហាររបស់ក្រុម ហ៊ូធី កាន់តែខ្លាំងឡើងទៅលើអ៊ីស្រាអែល និងការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម ដែលបានរំខានដល់ពាណិជ្ជកម្មពិភពលោក។ ក្រុមឧទ្ទាមបានប្តេជ្ញាបន្តប្រតិបត្តិការក្នុងសាមគ្គីភាពជាមួយតំបន់ហ្គាហ្សា ទោះបីជាមានកិច្ចព្រមព្រៀងអន្តរការីដោយសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ក្នុងគោលបំណងទប់ស្កាត់ការវាយប្រហារតាមដែនសមុទ្រក៏ដោយ។

មន្ត្រីអ៊ីស្រាអែលបានព្រមានថា ការប្រើប្រាស់គ្រាប់បែកចង្កោមកម្រិតខ្ពស់របស់ ហូធី និងចោទថាផ្គត់ផ្គង់ដោយអ៊ីរ៉ង់ នឹងបង្កការគំរាមកំហែងសន្តិសុខថ្មី។ លើសពីនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ក្រុម ហ៊ូធី កំពុង «ទទួលផលវិបាកយ៉ាងធ្ងន់ធ្ងរ» ចំពោះការវាយប្រហាររបស់ពួកគេ ខណៈដែលអ៊ីស្រាអែលនៅតែបន្តរារាំងពួកគេតាមផ្លូវអាកាស និងផ្លូវសមុទ្រ៕
អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


