Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះចម្បាំងមីយ៉ាន់ម៉ា បន្តទម្លាក់គ្រាប់បែកលើរដ្ឋ Shan ជាប់ព្រំដែនថៃ 

បានផុស

នៅ

របបយោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារអាកាសថ្មីទៀតលើរដ្ឋ Shan ដែលស្ថិតនៅជាប់ខេត្ត Chiang Rai, Chiang Mai និង Mae Hong Son ប្រទេសថៃ។

(រូបថត៖ Irrawaddy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Irrawaddy នៅថ្ងៃចន្ទទី២៥ខែសីហាឆ្នាំ២០២៥, យន្តហោះចម្បាំងមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក ត្រូវចំវត្តមួយក្នុងតំបន់ Mongngawt បណ្តាលឲ្យកុមារម្នាក់ស្លាប់។

ការវាយប្រហារនេះក៏ធ្វើឲ្យមនុស្ស៧នាក់រងរបួសផងដែរ ក្នុងនោះមានព្រះសង្ឃចំនួន២អង្គ។

(រូបថត៖ Irrawaddy)

តាមសេចក្តីរាយការណ៍មុននេះ, ថ្មីៗ យន្តហោះចម្បាំងមីយ៉ាន់ម៉ា ថែមទាំងទម្លាក់គ្រាប់បែកនៅកន្លែងផ្សេងទៀតផង ដូចជាតំបន់ Mogoke, Kyaukme និង Hsipaw សម្លាប់កុមារចំនួន៣នាក់ ព្រះសង្ឃ២អង្គ ស្រ្តី១៧នាក់ បុរស១៦នាក់ និងបណ្តាលឲ្យមនុស្ស៣៣នាក់ទៀតរងរបួស។

មិនមែនតែរដ្ឋ Shan ទេ, នៅរដ្ឋ Kayah ឯណោះ ដែលក៏ស្ថិតជាប់ព្រំដែនថៃដូចគ្នានោះ កាលពីសប្តាហ៍មុន ក៏យន្តហោះចម្បាំងកងទ័ពអាកាសមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរផងដែរ បណ្តាលឲ្យមនុស្សស្លាប់រាប់សិបនាក់។

(រូបថត៖ Irrawaddy)

ក្នុងចំណោមមនុស្សស្លាប់ ក៏រួមមានទាំងស្រ្តី៨នាក់និងកុមារ២នាក់ផងដែរ ខណៈមេដឹកនាំការ៉ែន អះអាងថា នេះគឺជាការវាយប្រហារអាកាសដ៏សាហាវបំផុតលើរដ្ឋ Kayah។

ទន្ទឹមនោះ ក្រុមប្រឹក្សាប្រតិបត្តិបណ្តោះអាសន្នរដ្ឋ Kayah បានអំពាវនាវដល់សហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិនិងអាស៊ានផងដែរ សូមធ្វើសកម្មភាពដើម្បីឆ្លើយតបទៅឧក្រិដ្ឋកម្មសង្គ្រាមរបស់របបយោធា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃកំពុងតាមដានស្ថានការណ៍ ខណៈយន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅរដ្ឋ Kayah ឥតឈប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម