ព័ត៌មានជាតិ
ឯកឧត្តមហ៊ុន ម៉ានី ៖ សក្តានុពលនៃបច្ចេកវិទ្យាកាន់តែដើរតួនាទីចាំបាច់នៅក្នុងការពង្រឹងភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
សៀមរាប ៖ ក្នុងឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈសម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ នៅខេត្តសៀមរាប នាថ្ងៃទី២៦ ខែសីហានេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ស្ថិតក្នុងបរិយាកាសដែលបច្ចេកវិទ្យាឌីជីថលកំពុងបោះជំហានយ៉ាងលឿនឥតឈប់ឈរ និងគ្របដណ្តប់ស្ទើរគ្រប់ទិដ្ឋភាពនៃជីវិតរស់នៅ កម្ពុជាក៏ដូចជាពិភពលោកបានមើលឃើញយ៉ាងច្បាស់ពីសក្តានុពលនៃបច្ចេកវិទ្យា ដែលកាន់តែដើរតួនាទីចាំបាច់នៅក្នុងការពង្រឹងភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា ក្នុងបរិបទប្រែប្រួលយ៉ាងឆាប់រហ័ស និងពិបាកព្យាករណ៍នៃបរិស្ថានសង្គម-សេដ្ឋកិច្ចនៃសន្តិសុខសាកល ដែលបច្ចុប្បន្នកំពុងបន្តរងឥទ្ធិពលភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះសេដ្ឋកិច្ចសាកល និងការបន្តមានជម្លោះនៅតាមតំបន់មួយចំនួនជាបន្តបន្ទាប់ បានគំរាមកំហែងដល់សុខសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជនទូទាំងពិភពលោក។ នៅក្នុងដំណាក់កាលដែលប្រជាជាតិនីមួយៗកំពុងខិតខំប្រឹងប្រែងស្តារឡើងវិញនូវសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ កម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ បានមើលឃើញច្បាស់ពីភាពចាំបាច់នៃការពង្រឹងសមត្ថភាពសេវាសាធារណៈ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងប្រទេសរៀងៗខ្លួនផង ក្នុងតំបន់ផង និងសាកលលោកផង។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ទៀតថា សក្តានុពលនៃបច្ចេកវិទ្យាកាន់តែដើរតួនាទីចាំបាច់នៅក្នុងការពង្រឹងភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងធានានូវនិរន្តរភាពក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ ក៏ដូចជាការផ្តល់សេវារដ្ឋបាលសាធារណៈ ឱ្យកាន់តែឆាប់រហ័ស កាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការ និងការរំពឹងទុកកាន់តែខ្ពស់របស់ប្រជាពលរដ្ឋ។

ជាមួយនេះ ការកែទម្រង់របស់រដ្ឋបាលសាធារណៈ តាមរយៈការធ្វើបរិវត្តកម្មឌីជីថល ជាកិច្ចការដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ឥតឈប់ឈរទាំងនីតិកាលមុនៗ ដែលដឹកនាំដោយសម្តេចតេជោ ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាមួយអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដែលជាមធ្យោបាយមួយដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងរដ្ឋបាលសាធារណៈ។

សូមជម្រាបថា សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈសម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ មានការអញ្ជើញចូលរួមពីសិក្ខាកាមនៃបណ្តាប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រខាងកើត, ប្រទេសជប៉ុន, ប្រទេសចិន, ប្រទេសកូរ៉េខាងត្បូង និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមន្ត្រីរាជការតំណាងក្រសួងស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ៕
ដោយ ៖ គឿនវេត




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


