Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំអំណោយចែកជូនពលរដ្ឋរងគ្រោះ ព្រោះគ្រោះធម្មជាតិ១៨២ គ្រួសារក្នុងឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

បានផុស

នៅ

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋាន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភចែកជូនដល់ពពលរដ្ឋដែលបានរងគ្រោះដោយសារគ្រោះធម្មជាតិ ភ្លៀង និងខ្យល់កន្ត្រាក់ ចំនួន ១៨២ គ្រួសារ នៅក្នុងឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានរងផលប៉ះពាល់កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្តម ហ៊ុន ម៉ានីបានសម្ដែងនូវការសោកស្ដាយជាពន់ពេក និងបានជួយសម្រប់សម្រួលទុក្ខលំបាកចំពោះមុខជូនគ្រួសាររងគ្រោះភ្លាមៗ។

សកម្មភាពមនុស្សធម៌ដ៏ទាន់ពេលវេលានេះ បានស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនទុកឱ្យនរណាម្នាក់រងគ្រោះដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។

ទន្ទឹមនេះ ប្រជាពលរដ្ឋដែលបានទទួលអំណោយ បានសម្ដែងនូវក្តីរំភើប ចំពោះថ្នាក់ដឹកនាំដែលបានអញ្ជើញចុះមកដល់ផ្ទាល់ និងជួយដោះស្រាយការលំបាករបស់ពួកគាត់។ ពួកគាត់បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាក្រុមការងារទាំងអស់ ដែលជានិច្ចកាលតែងតែផ្ដល់ភាពកក់ក្ដៅ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម