ព័ត៌មានជាតិ
បេក្ខជនមើលឈ្មោះប្រឡងនៅមណ្ឌលក្រុងក្រចេះ ឆ្លៀតបួងសួងសុំពរជ័យប្រឡងបាក់ឌុបថ្ងៃស្អែក
នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ នៅតាមមណ្ឌលប្រឡងនីមួយៗក្នុងក្រុងក្រចេះ ឃើញថាមានបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) យ៉ាងច្រើនកុះករ មកពិនិត្យមើលបញ្ជីឈ្មោះ លេខតុ និងលេខបន្ទប់ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងនៅថ្ងៃស្អែក។
ក្នុងសកម្មភាពពិនិត្យបញ្ជីឈ្មោះនោះដែរ បេក្ខជន បានអះអាងថា ពួកគេបានត្រៀមលក្ខណៈរួចជាស្រេច និងជឿជាក់លើសមត្ថភាពរបស់ខ្លួន ចាប់តាំងពីឡើងថ្នាក់ទី១២ ដោយបានរៀបចំកាលវិភាគសិក្សាប្រចាំថ្ងៃច្បាស់លាស់ វិន័យក្នុងការសិក្សា ការសិក្សាបំពេញបន្ថែម នឹងការផ្ដោតលើមុខវិជ្ជាសំខាន់ ដើម្បីបំពេញវិញ្ញាសារប្រឡងនៅថ្ងៃស្អែកបានត្រឹមត្រូវ និងទទួលបានជោគជ័យ។



បេក្ខជន បាននាំគ្នាអុជធុរ បួងសួងនៅមុខព្រះបាទជ័យវរ្ម័នទី ៧ និងសម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីឲ្យចិត្តស្ងប់ នឹងមានស្មារតី និងកុំឱ្យមានការភ្លេចភ្លាំង។



លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានបញ្ជាក់ថា បេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ សរុបមានចំនួន ២៦៦៣នាក់ ស្រី ១៤៦៨នាក់ មានបេក្ខជនស្វ័យរិន ២៩១នាក់ ស្រី ១៤៦នាក់ ធៀបនឹងឆ្នាំ២០២៤ បេក្ខជនស្វ័យរិនមានចំនួន ៣៥៨នាក់ ស្រី ១៦៨នាក់ ថយចុះ ៦៧នាក់ ស្រី ២២នាក់។
មានមណ្ឌលប្រឡង ចំនួន ៥មណ្ឌល ក្នុងនោះ មណ្ឌលវិទ្យាសាស្ត្រ មាន ២មណ្ឌល និងមណ្ឌលវិទ្យាសាស្ត្រសង្គម មាន ៣មណ្ឌល ស្មើនឹង ១០៨បន្ទប់ កើនឡើង ១១បន្ទប់ ស្ថិតនៅក្នុងក្រុងក្រចេះ៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


