ព័ត៌មានអន្ដរជាតិ
ហេតុផល៥យ៉ាងទំនងធ្វើឲ្យលោកស្រីផែថងថានរួចផុតពីការបណ្តេញចេញពីអំណាច
ជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ទាក់ទងនឹងការសម្រេចរបស់តុលាការធម្មនុញ្ញជុំវិញការបែកធ្លាយសំឡេងសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ត្រូវបានពិភាក្សាយ៉ាងទូលំទូលាយ មុនការប្រកាសសាលក្រមផ្លូវការដែលគ្រោងធ្វើឡើងនៅថ្ងៃសុក្រ ទី២៩ ខែសីហា។

រហូតមកដល់ពេលនេះ មូលហេតុដែលថា លោកស្រីនឹងរួចផុតពីសំណុំរឿងនេះឬអត់ ត្រូវបានមនុស្សជាច្រើនលើកយកមកពិភាក្សាយ៉ាងទូលំទូលាយ។ ជាមួយគ្នានោះ ហេតុផលដែលត្រូវពន្យល់ដល់ប្រជាជនថៃគឺកាន់តែសំខាន់ទៅទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនស្ងប់ចិត្ត។
យោងការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation ដែលបានដកស្រង់បន្តពីទូរទស្សន៍ Nation TV ដែលបានវិភាគអំពីលទ្ធភាពនៃរួចផុតពីកាបណ្តេញចេញពីតំណែងនោះ គឺផ្អែកលើហេតុផលចំនួន៥យ៉ាង ដែលអាចបង្ហាញអំពីភាពត្រឹមត្រូវរបស់នាងត្រូវបានជម្រះពីការចោទប្រកាន់ ដោយមិនហួសពីការសម្រេចចិត្តរបស់តុលាការ។
មូលហេតុទាំង៥នោះ រួមមាន៖
- យុទ្ធសាស្ត្រ «ទទួលយក» (Getting to Yes) គឺជាដំណើរការការចរចាកិច្ចព្រមព្រៀងដោយមិនផ្តល់ឲ្យ ដែលយុទ្ធសាស្រ្តនេះ មានសរសេរក្នុងសៀវភៅរបស់លោក Roger Fisher និង William Ury បោះពុម្ពនៅឆ្នាំ ១៩៨១ ដែលជាប្រភេទសៀវភៅលក់ដាច់បំផុត។
- សន្ទនាជាមួយ ហ៊ុន សែន គឺរវាង«ពូនឹងក្មួយ» ប៉ុណ្ណោះ៖ ការហៅទូរស័ព្ទនេះមិនមែនជាការសន្ទនាការទូតផ្លូវការរវាងនាយករដ្ឋមន្ត្រីថៃ និងមេដឹកនាំពេញសិទ្ធិរបស់កម្ពុជានោះទេ ប៉ុន្តែជាការពិភាក្សាក្រៅផ្លូវការរវាង «ពូ និងក្មួយប្រុសរបស់គាត់»។
- ផលវិបាកនៃជម្លោះគឺមិនទាក់ទងនឹងការហៅទូរស័ព្ទ៖ ជម្លោះជាបន្តបន្ទាប់ និងបញ្ហាដែលកើតចេញពីវាមិនពាក់ព័ន្ធនឹងការសន្ទនាតាមទូរស័ព្ទរវាងលោកស្រីផែថងថាន ស៊ីណាវ៉ាត្រ និងសម្តេចតេជោ ហ៊ុន សែន ទេ។
- វិធានការរបស់រដ្ឋាភិបាលប្រឆាំងនឹងកម្ពុជាមានរួចទៅហើយ៖ រដ្ឋាភិបាលថៃបានគ្រោងនឹងបង្កើនវិធានការប្រឆាំងនឹងកម្ពុជារួចទៅហើយ ហើយជម្លោះប្រដាប់អាវុធដែលបានកើតឡើងមិនមែនធ្វើឡើងឆ្លើយតបចំពោះវីដេអូឃ្លីបនោះទេ ហើយក៏មិនបានធ្វើឲ្យជំហរនយោបាយរបស់លោកស្រីផែថងថា ចុះខ្សោយដែរ។
- សកម្មភាពរបស់នាងមិនបង្កើតជា «ការបំពានធ្ងន់ធ្ងរនៃស្តង់ដារសីលធម៌»៖ ខណៈពេលដែលសកម្មភាពរបស់ នាយករដ្ឋមន្ត្រីផែថងថា ប្រហែលជាមិនស្របតាមស្តង់ដារសីលធម៌មួយចំនួន វាមិនកើនឡើងដល់កម្រិតនៃ «ការបំពានធ្ងន់ធ្ងរ» ដែលនឹងតម្រូវឱ្យមានការបណ្តេញចេញជាបន្ទាន់នោះទេ។ ជាឧទាហរណ៍ ខណៈពេលដែលការប្រព្រឹត្តរបស់នាងអាចនឹងធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូររបស់ការិយាល័យរបស់នាង (ស្តង់ដារសីលធម៌ ១៤) វាមិនធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេស (ស្តង់ដារសីលធម៌ ៦) នោះទេ។ ដូច្នេះ នេះមិនបំពានលើស្តង់ដារសីលធម៌ធ្ងន់ធ្ងរបំផុតទេ។ ប្រសិនបើហេតុផលនេះត្រូវបានទទួលយក វាត្រូវបានគេរំពឹងថាសាលក្រមនឹងត្រូវបានអនុម័ត ៩ទល់០ ដើម្បីជៀសវាងការបង្កភាពមិនស្រួលសម្រាប់ក្រុមភាគតិចក្នុងការពន្យល់ពីជំហររបស់ពួកគេចំពោះសង្គម។
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


